ឆ្នាំងដែកនិយាយបបួលឆ្នាំងដី ឲ្យធ្វើដំណើរទៅស្រុកឆ្ងាយលេង ជាមួយគ្នា។ ឆ្នាំងដីនិយាយអង្វរសូមទោសថាៈ ខ្លួននៅតែផ្ទះ ក្បែរជើងក្រានបានហើយព្រោះខ្លួនគ្រាន់តែប៉ះនឹងវត្ថុអ្វីបន្តិច មុខជាអន្តរាយមិនខាន ចំណែកអ្នកស្បែករឹងជាងខ្ញុំ ខ្ញុំយល់ថា អ្នកឯងគ្មានអ្វីជាគ្រឿងឧបសគ្គឡើយ។ ឆ្នាំងដែកតបថាៈ យើងជាអ្នក ការពារ អ្នកមិនត្រូវព្រួយឡើយ ប្រសិនបើតាមផ្លូវលោជាមានវត្ថុ អ្វីរឹងៗបំរុងមកទង្គិចអ្នកឯង យើងធានាស្ទុះទៅឈរកណ្តាល ហើយ ...
អានបន្តលាមួយយកស្បែកសិង្ហមករុំជិតខ្លួន ធ្វើឲគេខ្លាចក្នុងទីតំបន់នោះ។ គួរដែរឬ សត្វចោលម្សៀតគ្មានអំណាចអ្វីសោះ ចេះធ្វើឲគេញាប់ញ័រភិតភ័យអស់ទាំងស្រុក។ ចៃដន្យអ្វីហេតុតែកម្មស្រាប់តែចុងស្លឹកត្រ ចៀកលេចចេញបន្តិច នាំឲអ្នកទាំងអស់គ្នាស្គាល់បានថាជាសត្វលា បាត់ ភ្ញាក់ផ្អើលទៅវិញ ស្រាប់តែ ដំបងលេចឡើងព្រោងព្រាតសំពងសត្វលាទារុណយ៉ាងខ្លាំង។ អ្នកខ្លះដែលមិនយល់ នឹកឆ្ងល់ថា ហេតុម្តេចក៏គេហ៊ានដេញសិង្ហឲរត់ជ្រកក្នុងរោងត្បាល់កិន ...
អានបន្តអ្នកកំណាញ់ត្រឡប់ជាខាតដើម មកពីចង់ចំណេញច្រើនពេក។ មេមាន់មួយក្នុងមួយថ្ងៃពងចេញមាសមួយដុំ ។ អ្នកម្ចាស់មាន់ស្មានថាក្នុងពោះមាន់មានសុទ្ធតែមាសក៏សម្លាប់ មាន់ ពុះរកមើលហើយឃើញដូចជាមាន់ធម្មតាៈ នេះគឺបំផ្លាញតែខ្លួន ឯង នាំខាតអស់របស់ដ៏ប្រសើរ។ រឿងនេះជាដំបូន្មានដល់អ្នកកំណាញ់ដែលត្រឡប់ទៅជាអ្នកកំសត់វិញ ទាល់ព្រឹកទាល់ល្ងាចទោះបីដល់ពេលខ្លួនជិតស្លាប់ក៏ដោយព្រោះតែ ចង់បានជ្រុលពេក។ សុភាសិតខ្មែរ”លោភហួសខ្នាត នាំខាតដើម&r ...
អានបន្តមេឆ្កែមួយឈឺពោះជិតកើតកូន មិនដឹងជារកកន្លែងឯណានឹងកើតបាន ទើប និយាយអង្វរសុំកន្លែងមិត្តវា មិត្តវាដោយទើសទាល់មិនដឹងថាដូច ម្តេច ក៏ព្រមឲមេឆ្កែនោះកើតកូននៅកន្លែងរបស់ខ្លួន។ បានប្រហែល កន្លះខែ មេឆ្កែជាមិត្តត្រឡប់មកវិញដ្បិតមេឆ្កែនោះ កើតកូនរួចហើយ។ មេនោះសុំកន្លះខែទៀត ព្រោះកូនដើរមិនទាន់រួច ស្រួល។ មិត្តវាយល់ព្រមម្តងទៀត។ លុះសន្យាទី២មកដល់នាងមេឆ្កែជាមិត្ត ត្រឡប់មកសុំផ្ទះ កន្លែងនិងគ្រែរបស់ខ្លួន វិញ។ ពេលនោះមេឆ ...
អានបន្តលាទាំងពីរធ្វើដំណើរជាមួយគ្នា លាមួយ គេផ្ទុកសុទ្ធតែចម្បើង។ លាមួយទៀត គេផ្ទុកសុទ្ធតែប្រាក់សាច់ លានេះមានឫកក្រអឺត ដ្បិតបាននាំរបស់ប្រសើរលើខ្នង មិនចង់ឲ្យនរណាជួយសម្រាលខ្លួនសោះ វាដើរលើកជើងខ្ពស់ៗ បោះជំហានវែងៗ ហើយអង្រន់ប្រាក់ឮធឹងៗ បែបសង្ហា លុះចោរមកដល់ដ្បិតគេត្រូវការប្រាក់ គេស្ទុះទៅរកលាដឹកប្រាក់ ចាប់បង្ហៀរហើយបញ្ឈប់។ លានោះខំប្រឹងការពារប្រាក់ ស្រាប់តែដឹងថាខ្លួនត្រូវពីរបីព្រនង់ ហើយឈឺក្រែល វាថ្ងូរដកដង្ហើមធំ ហើយពោលថាៈ ...
អានបន្តថ្ងៃមួយ កញ្រ្ជោងរៀបចំភោជនាហារ ហើយអញ្ជើញសំឡាញ់ក្រសារមកបរិភោគ ម្ហូបក៏តិចហើយមិនគ្រប់គ្រាន់ សម្លសុទ្ធតែរាវៗព្រោះកញ្រ្ជោងគាត់ស៊ីតិច។ សម្លនេះសោតទៀតដាក់តែក្នុងចានទៀប។ ក្រសារចំពុះវែងស៊ីពុំបានមួយម៉ាត់ឬមួយដុំតូចសោះ។ ចំណែកកញ្រ្ជោងសត្វខឹល លិទ្ធតែម្នាក់ឯអស់មួយរំពេចក្នុងពេលនោះ។ ដើម្បីសងសឹក អំពីរឿងបញ្ឆោតនេះ មិនកន្លងទៅបានប៉ុន្មានថ្ងៃ ក្រសារក៏អញ្ជើញកញ្រ្ជោងមកស៊ីលៀងឯទីលំនៅរបស់ខ្លួនម្តងវិញ។ កញ្រ្ជោងមាន ...
អានបន្ត