salarean.com
  • ទំព័រដើម
  • ចំណេះដឹង
  • គ្រឹះស្ថានអប់រំ
  • ទំព័រសិស្ស​និស្សិត
  • បណ្ណាល័យ
  • អំពីគេហទំព័រ​សាលារៀន
  • សំណូមពរ
A+AA-

បុព្វហេតុ​នៃ​ការ​បង្កើតគេ​ហទំព័រ​​សាលារៀន​

គេហទំព័រសាលារៀន​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១០។ ការ​ជ្រើស​រើស​ពាក្យ salarean (សាលារៀន) បាន​បង្កប់​រួច​ជា​ស្រេច​នូវ​​ឆន្ទៈ​​របស់​ស្ថាបនិក​ គឺ​ ចង់​ឲ្យ​គេហទំព័រ​មួយ​នេះ​ក្លាយ​ទៅ​ជា​សាលារៀន​ "សាលារៀន​ ជា​ថ្នាល​បណ្តុះ​វិជ្ជា" ។ គេហទំព័រ​​សាលារៀន​ ប្រមូល​ផ្តុំ​ទៅ​ដោយ​ចំណេះ​ដឹង​​គ្រឹះ​បី​យ៉ាង​ដែល​មាន​ប្រយោជន៍​បំផុត​ សម្រាប់​មហាជន​ទូទៅ​ គឺ​ចំណេះ​ដឹង​​ទូទៅ ចំណេះ​ដឹង​ភាសាអង់​គ្លេស និង​ចំណេះ​ដឹង​កុំព្យូទ័រ។


ចំណេះ​ដឹងទូទៅ៖ គេហទំព័រ​សាលារៀន ដក​ស្រង់​​ខ្លឹម​សារ​​​ដ៏​មាន​ប្រយោជន៍​​​ពី​សៀវភៅ​ល្អ​ៗ​​​ បទ​ពិសោធន៍​ជីវិត បូក​ផ្សំ​និង​ចំណេះ​ដឹង​ថ្មី​ៗ​​​ សម្រាប់​ជួយ​លើក​កំពស់​សមត្ថភាព​​ពិចារណា ​សមត្ថភាព​សម្រេច​ចិត្ត​ និង​សមត្ថភាព​​ទំនាក់​ទំនង​ក្នុងសង្គម។


ចំណេះ​ដឹង​ភាសា​អង់គ្លេស៖ ដោយ​យល់​ឃើញ​ថា ភាសា​អង់​គ្លេស​គឺ​ជា​យាន​ដ៏សំខាន់​និង​ចាំបាច់​បំផុត​សម្រាប់​ឈាន​ចាប់​យក​ ចំណេះ​ដឹង​និង​ព័ត៌មាន​ទូទាំង​ពិភព​លោក គេហទំព័រ​សាលារៀន​​ បាន​និង​កំពុង​ចង​ក្រង​មេរៀន​វេយ្យាករណ៍ មេរៀន​​ហ្វឹកហាត់​បញ្ចេញ​សំលេង និង​មេរៀន​សំខាន់​ៗ​​ផ្សេង​ៗ​ទៀត​ ​រាប់​ចាប់​តាំង​ពី​កម្រិត​មូល​ដ្ឋាន​ដល់​កម្រិត​ខ្ពស់​។


ចំណេះ​ដឹង​កុំព្យូទ័រ៖ ចំណេះ​ដឹង​សំខាន់​មួយ​ទៀត​ដែល​មិន​អាច​ខ្វះបាន​ គឺ​ចំណេះ​ដឹង​កុំព្យូរ​ទ័រ​​។ គ្រប់​អង្គភាព​តែង​ត្រូវ​ការ​ជំនាញ​កុំព្យូទ័រ​ជា​ចាំ​បាច់ យ៉ាង​ហោច​ណាស់​ក៏ត្រូវ​​ចេះ​ វាយ​អត្ថបទ​ ឬ​ផ្ញើ​អ៊ី​មែល​ដែរ។ គេហទំព័រ​សាលារៀន​ ​ផ្តល់​ជូននូវ​ចំណេះ​ជាមូល​ដ្ឋាន​ទាំង​ឡាយ​អំពី​កុំព្យូទ័រ រាប់​ចាប់​តាំង​ពី​ Ms Word, Ms Excel, Ms Powerpoint ... រហូត​ដល់​ជំនាញ​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​ដែល​ចាំ​បាច់​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ។
 


បណ្ណាល័យ​
 

គេហទំព័រ​សាលារៀន​ បាន​បង្កើត​ជា​ ​បណ្ណាល័យ​អេឡិចត្រូនិក ​មួយ​ដោយ​ប្រមូល​ផ្តុំ​នូវ​ឯកសារ​អេឡិច​ត្រូនិក​ដែល​មាន​ស្រាប់​លើ​បណ្តាញ​អ៊ីនធើណិត​។ ​មហាជន​ទូទៅ​អា​ចចូល​ទៅ​ទាញ​យក​ឯកសារ​បាន​ដោយ​សេរី​ និង​ឥត​គិត​ថ្លៃ។ ឯកសារ​អេឡិច​ត្រូនិក​មាន​ទៅ​តាម​ប្រភេទ​មុខជំនាញ​សិក្សា​រួមមាន​ដូច​ជា គ្រប់​គ្រង គណនេយ្យ​ ទេសចរណ៍ ច្បាប់​ ហិរញ្ញវត្ថុ​ វិស្វករ ...​ ។ល។ ក្រៅ​ពី​នេះ​ ក៏​មាន​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​ ជាភាសា​ខ្មែរ និង​ភាសាបរទេស​ដែរ។
 

គោលគំនិត​រួម

 
ចាប់​តាំង​ពី​បង្កើត​ដំបូង​រហូត​មក​ដល់​បច្ចុប្បន្ន គេហទំព័រ​សាលារៀន​ប្រកាន់​ខ្ជាប់​នូវ​គោល​គំនិត​រួម​ពីរ​យ៉ាង​៖

- សាលារៀន ចែក​រំលែក ចែក​រំលែក​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​​ ពី​មនុស្ស​ជំនាន់​មុន​ទៅ​មនុស្ស​ជំនាន់​ក្រោយ។

- ប្រើ​អក្សរ​សាស្ត្រ​ខែ្មរ​ ជា​គោល​ ។
Free Subscription
ឯកសា​រ​ជំនាញ​គ្រប់​គ្រង​.​.​.​​គណនេយ្យ​.​.​.​​ម៉ាឃេធីង​..​.​​សំណង់​ស៊ី​វិល​.​.​.​

ទំនាក់​ទំនង​ អ៊ីម៉ែល info@salarean.com, reansot@salarean.com, 2010-2014 ©រក្សាសិទ្ធិ​គ្រប់យ៉ាង salarean.com