ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿងសត្វលា យកស្បែកសិង្ហមកគ្របលើខ្លួន

លា​មួយ​យក​ស្បែក​សិង្ហ​មក​រុំ​ជិត​ខ្លួន​ ធ្វើ​ឲ​គេ​ខ្លាច​ក្នុង​ទី​តំបន់​នោះ​។

គួរ​ដែរ​ឬ សត្វ​ចោល​ម្សៀត​គ្មានអំណាច​អ្វី​សោះ​ ចេះ​ធ្វើ​ឲ​គេ​ញាប់​ញ័រ​ភិត​ភ័យ​អស់​ទាំង​ស្រុក​។​

ចៃ​ដន្យ​អ្វី​ហេតុ​តែ​កម្ម​ស្រាប់​តែ​ចុង​ស្លឹក​ត្រ​ ចៀក​លេច​ចេញ​បន្តិច​ នាំឲអ្នក​ទាំង​អស់​គ្នា​ស្គាល់​បាន​ថា​ជាសត្វ​លា បាត់​ ភ្ញាក់​ផ្អើល​ទៅ​វិញ​ ស្រាប់​តែ

​ដំបង​លេច​ឡើង​ព្រោង​ព្រាត​​សំពង​សត្វ​លា​ទារុណ​យ៉ាង​ខ្លាំង​។

អ្នក​ខ្លះ​ដែល​មិន​យល់​ នឹក​ឆ្ងល់​ថា​ ហេតុ​ម្តេច​ក៏​គេ​ហ៊ាន​ដេញ​សិង្ហ​ឲ​រត់​ជ្រក​ក្នុង​រោង​ត្បាល់​កិន​​បាន​ដោយ​ងាយ​។​​

(ដក​ស្រង់​ចេញ​ពី​ ទស្សនាវដ្តី​កម្ពុជសូរិយា​  លោក​ ផេង​ ជ្រី​វ​ អ្នក​ប្រែ​រៀបរៀង)​