ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ស្នេហា​និង​ទ្រព្យ​សម្បត្តិមួយ​ណា​សំខាន់​ជាង?

មនុស្ស​ទូទៅ​ច្រើន​ប្រៀប​ធៀប​រវាង​ស្នេហា​និង​ទ្រព្យ​សម្បត្តិ​។ អ្នក​ខ្លះ​យល់​ថា​ស្នេហា​សំខាន់​ជាង​ទ្រព្យ​សម្បត្តិ​ ព្រោះ​ទ្រព្យ​សម្បត្តិ​មិន​អាច​ទិញ​ស្នេហា​ ឬ​សេចក្តី​សុខ​បាន​ឡើយ​។ ប៉ុន្តែ​អ្នក​ខ្លះ​យល់​ថា​ទ្រព្យ​សម្បត្តិ​សំខាន់​ជាងស្នេហា​​ព្រោះបើ​គ្មាន​ទ្រព្យ​សម្បត្តិ​ទេ​ស្នេហា​មិន​អាច​ស្ថិត​ស្ថេរ​បាន​យូរ​ទេ មនុស្ស​យើង​នឹង​ត្រូវ​ឈ្នះ​ទាស់​ទែង​គ្នា​ដោយសារ​បញ្ហា​ខ្វះ​ប្រាក់។ លោក​ ហាវ អេក​ឃើ អ្នក​និពន្ធ​សៀវភៅ​ អាថ៌កំបាំង​ចិត្ត​សេដ្ឋី​ និយាយ​ថា​ ទ្រព្យ​សម្បត្តិ​និង​ស្នេហា​ សំខាន់​ដូច​គ្នា​ គឺ​ប្រៀប​បាន​ដូច​ជា​ដៃ​ ហើយ​នឹង​ ជើង​ គេ​មិន​អាច​ថា​ដៃ​សំខាន់​ជាង​ជើង ឬ​ជើង​សំខាន់​ជាង​ដៃ​បាន​ឡើយ។