រឿងមេមាន់ស៊ុតមាស
អ្នកកំណាញ់ត្រឡប់ជាខាតដើម មកពីចង់ចំណេញច្រើនពេក។
មេមាន់មួយក្នុងមួយថ្ងៃពងចេញមាសមួយដុំ ។ អ្នកម្ចាស់មាន់ស្មានថាក្នុងពោះមាន់មានសុទ្ធតែមាសក៏សម្លាប់ មាន់ ពុះរកមើលហើយឃើញដូចជាមាន់ធម្មតាៈ នេះគឺបំផ្លាញតែខ្លួន ឯង នាំខាតអស់របស់ដ៏ប្រសើរ។
រឿងនេះជាដំបូន្មានដល់អ្នកកំណាញ់ដែលត្រឡប់ទៅជាអ្នកកំសត់វិញ ទាល់ព្រឹកទាល់ល្ងាចទោះបីដល់ពេលខ្លួនជិតស្លាប់ក៏ដោយព្រោះតែ ចង់បានជ្រុលពេក។
សុភាសិតខ្មែរ”លោភហួសខ្នាត នាំខាតដើម”។
(ដកស្រង់ចេញពី ទស្សនាវដ្តីកម្ពុជសូរិយា លោក ផេង ជ្រីវ អ្នកប្រែរៀបចំ)
