រឿងមេឆ្កែផើមនិងមិត្តវា
មេឆ្កែមួយឈឺពោះជិតកើតកូន មិនដឹងជារកកន្លែងឯណានឹងកើតបាន ទើប និយាយអង្វរសុំកន្លែងមិត្តវា មិត្តវាដោយទើសទាល់មិនដឹងថាដូច ម្តេច ក៏ព្រមឲមេឆ្កែនោះកើតកូននៅកន្លែងរបស់ខ្លួន។ បានប្រហែល កន្លះខែ មេឆ្កែជាមិត្តត្រឡប់មកវិញដ្បិតមេឆ្កែនោះ កើតកូនរួចហើយ។ មេនោះសុំកន្លះខែទៀត ព្រោះកូនដើរមិនទាន់រួច ស្រួល។ មិត្តវាយល់ព្រមម្តងទៀត។ លុះសន្យាទី២មកដល់នាងមេឆ្កែជាមិត្ត ត្រឡប់មកសុំផ្ទះ កន្លែងនិងគ្រែរបស់ខ្លួន វិញ។ ពេលនោះមេឆ្កែកើតកូនបញ្ចេញធ្មេញសស្ងាចហើយកំហែងថា “បើ មីហងឯងហ៊ានតែបណ្តាញអញឲចេញទៅក្រៅ អញនឹងចេញទៅក្រញីមីហងឯង ជាមួយនឹងកូនអញឥឡូវ។ ដ្បិតកូនអញវាធំៗអស់ហើយ។
របស់ ដែលគេឲដល់មនុស្សអាក្រក់កំណាច រមែងតែនាំឲស្តាយក្រោយ ព្រោះបើ ចង់ទារយកមកវិញ មានតែបាក់និងបែក គឺថាត្រូវតែកើតក្តី ត្រូវ តែឈ្លោះប្រកែកគ្នាជាធម្មតា ហើយបណ្តោយឲមនុស្សកំណាចឈានបានមួយ ជំហានហើយ មិនយូរមិនឆាប់ទេមុខជាវាថែមបីជំហានទៀត បង្រ្គប់ជា៤ ឥឡូវ។
(ដកស្រង់ចេញពី ទស្សនាវដ្តីកម្ពុជសូរិយា លោក ផេង ជ្រីវ អ្នកប្រែរៀបរៀង)
