មាននិទានមួយថា ៖ មានបុរសប្តីប្រពន្ធ និងកូនស្រីមួយជាអ្នកលំបាកកំសត់ទុគ៌ត រកព្រឹកបានស៊ីតែព្រឹក រកល្ងាចបានស៊ីតែល្ងាច ពុំមានរបស់អំម្រស់អំម្រអ្វីឡើយ ទើបបុរសប្តីប្រពន្ធនោះគិតថា "លំនៅយើងសព្វថ្ងៃនេះលំបាកណាស់ មកយើងទៅរកលោកឯណាមានទ្រព្យសម្បត្តិច្រើនយើងទៅនៅខាងលោក លបមើលដំណើរលោកៗធ្វើការដូចម្តេចខ្លះ បានជាមានទ្រព្យរបស់ច្រើន” ។ អ្នកទាំងពីរប្តីប្រពន្ធនោះ គិតគ្នាដូច្នោះហើយ ក៏រុះរើខ្ទមទៅសង់នៅក្បែរខាងផ្ទះសេ ...
អានបន្តអតីតនិទានថា កាលដែលប្រឹថពីរលាយដោយភ្លើងកល្បទៅហើយ ហើយកកើតឡើងជា ថ្មី មានឈ្មោះ “ព្រះឥសូរ” មួយអង្គ ។ ព្រះឥសូរនេះ លោកជា ស្តេចធំនៅឋានកៃលាស ជាប់ជិតចង្កេះភ្នំហិមាល័យ មនុស្សយើងទៅមិនដល់ទេ ព្រះទេពីលោក ព្រះនាមនាង “ឧមាភោគវតី” តាមមាត់អ្នកស្រុកថា “ជាស្រ្តីគ្រប់លក្ខិណា ប្រសើរលើសទេវតា និងស្ត្រីទ្វីបទាំង ៤”។ ព្រះឥសូរនោះ មានឫទ្ធានុភាពនឹងប្រៀបផ្ទឹមពុំបាន ចេះចប់សព្វឈានលោកិយ និងសិល្ប សាស្ត្រគ្រប់មុខ។ ពពួក ...
អានបន្តកាលពីដើមម្នាក់ចេះចាក់ស្មុគ ។ បុរសនោះ ចង់បានខ្ញុំប្រើ ក៏ឡើងទៅចាក់ស្មុគលើចុងត្នោត ហើយគិតតែម្នាក់ឯងថា " បើងញចាក់ស្មុគបាន១ លក់បាន ១០ សេន, បើចាក់ស្មុគបាន ១០០០ នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ, បើប្រើមិនបានដូចចិត្ត អញនឹងធាក់វាយវា " ។ បុរសនោះមិនគ្រាន់តែគិតក្នុងចិត្ត ក៏ងារដៃលើកទាំងចើង ធាក់ធាងត្នោត ក៏របូតខ្លួនធ្លាក់ពីលើចុងត្នោត តែបានដៃប្រវាចាប់ស្លឹកត្នោតជាប់តាន់គ៏នៅតែកតោកៗ ដូចជាគេព្យួរ ។ គ្រានោះ មានទ្រមាក់ដំរ ...
អានបន្តមានរឿងមួយ ដំណាលថា : កាលនោះ មានព្រៃមួយធំ មានខ្លាសាហាវ តែងខាំមនុស្សជាច្រើន នឹងចូលទៅរកបោចផ្ដៅវល្ល៍ពុំបាន ។ គ្រាដែលតាចន្ទគាត់ចូលទៅបោចវល្ល៍ក្នុងព្រៃនោះ ខ្លាវាលបចេញពីក្នុងព្រៃ ប៉ងនឹងខាំតាចន្ទ ដែលចូលទៅបោចវល្ល៍ ។ តាចន្ទ ឃើញវាមុន ហើយគាត់រកពិទ្ធោថា : «ឱ ! ពុទ្ធោៗ អើយ ! ឆ្នាំនេះឆ្នាំខាល ទឹកបែកពាសវាល ស្លាប់ខ្លាដំរី ស្លាប់អស់បក្សា ម្រឹគាបក្សី ស្លាប់ខ្លាដំរី គ្មានគង់តូចមួយ ។ ផ្ដៅអញនេះ អាណាវែងៗ អញព្យួរកូនច ...
អានបន្តកាលពីព្រេងនាយ មានបុរសង្នកស្រែម្នាក់ ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុយយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១ ឆ្នាំ ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយ នឹងកូនទាំងពិរ ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុយដដែល ។ វេលាដែលបុរសនោះ ទៅព្រៃ រកវល្លិ៍ផ្តៅធ្វើជុច តែងយកកូនបងទៅជាមួយ, ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។ ថ្ងៃមួយ កូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិ៍ផ្តៅធ្វើជុច ពេកណាស់ ព្រ ...
អានបន្តលោកអ្នកធ្លាប់ឃើញទេ? សត្វសុនខវាកាន់ប្រពៃណីពីរប្រការគឺ ៖ ១-តែកាលណាវាជួបគ្នាវានៅទីណាៗក៏ដោយ មិនថាញី មិនថាឈ្មោលទេ វាតែងតែហិតគុថគ្នាទៅវិញទៅមក ។ កិច្ចនេះចាទៀងទាត់ខានធ្វើមិនបាន ។ ២-សត្វសុនខឈ្មោល កាលណាវាបន្ទោរបង់បស្សវៈ តែងតែលើកជើងម្ខាងជាដរាប ។ កិច្ចនោះក៏វាលះបង់មិនបានដូចគ្នា ។ លោកអ្នកយល់ទេ កិច្ចវត្តទាំងពីរប្រការ ដែលសុនខតែងប្រព្រឹត្តមកមិនដែលខាននោះ តើបណ្ដាលមកអំពីអ្វី? មានពីត្រឹមណាមក? កិច្ចវត្តដែលសុនខតែប្រព្រឹត្ត២ប្រការ ...
អានបន្ត