មានពស់២ ពស់មួយក្បាលច្រើនកន្ទុយតែ១ ពស់មួយទៀតមានកន្ទុយច្រើនតែក្បាល១។ ពស់ទាំង២លូនមកជូបគ្នា ក៏និយាយអួតប្ញទ្ធិ អួតអំនាចទីទៃៗ ឯពស់ក្បាលច្រើនអួតថា " យើងមានក្បាលច្រើននេះ ជាការមានប្រយោជន៏ច្រើនគឺនឹងគិតការអ្វីៗ បានពិគ្រោះប្រឹក្សាយល់ព្រមគ្នាទើបធ្វើការនោះសម្រេចទៅបាន" ។ ឯពស់ក្បាល១ "យើងមានក្បាលតែមួយជាការមិនទើសទែង បើចង់លូនចេញចូលតាមច្រកចង្អៀត ក៏ចេញចូលបានងាយ កន្ទុយច្រើនយើងសម្របតាមក្បាល១ មិនមានទើសទ ...
អានបន្តមាន់មានខ្ញុំគេម្នាក់រស់នៅបម្រើគេក្នុងផ្ទះមួយ។ ម្ចាស់ផ្ទះនោះចិញ្ចឹមមាន់ចែឈ្មោលមួយសម្រាប់ឲ្យរងាវយាមរាល់ៗ ថ្ងៃ។ រៀងរាល់ថ្ងៃឲ្យតែមាន់រងាវ ម្ចាស់ផ្ទះតែងតែដាស់អ្នកបម្រើម្នាក់នោះឲ្យធ្វើការសព្វសារពើ។ ដោយនឿយហត់នឹងការងាររៀងរាល់ថ្ងៃពេក អ្នកបម្រើនោះនឹកគិតក្នុងចិត្តថា "អញសព្វថ្ងៃនេះនឿយហត់ណាស់ ដេកក៏មិនបានគ្រប់ ឲ្យតែមាន់រងាវឡើង ម្ចាស់ប្រើអញធ្វើការគ្រប់បែបយ៉ាង។ បើគ្មានអាមាន់នេះរងាវទេ ម៉្លេះម្ចាស់អញគ្មានអ្វីជាសញ្ ...
អានបន្តមាន ឆ្មាស្រុក១ និងចាបស្រុក១ ម្ចាស់ចិញ្ចឹមជាមួយគ្នា។ ថ្ងៃមួយមានចាបព្រៃមួយចូលមកជេរប្រមាថចាបស្រុកដែលជាប់ក្នុង ទ្រុង។ ចាបទាំងពីរក៏កើតជម្លោះ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ ឆ្មាស្រុកដែលនៅក្បែរនោះបានឮហើយ ខឹងនឹងចាបព្រៃយ៉ាងខ្លាំងដែលមកឈ្លោះនឹងចាបស្រុកដែលជាសំលាញ់ របស់ខ្លួនក៏រកឧបាយចាប់ចាបព្រៃស៊ីជាចំណី។ លុះបានស៊ីហើយឆ្មាគិតក្នុងចិត្តថា យីសាច់អាចាបនេះឆ្ងាញ់ណាស់តើ។ ចាប់ពីពេលនោះមកឆ្មាស្រុកញ៉ាមនឹងសាច់ចាបព្រៃហើយដើររកចាប់ ...
អានបន្តមានកាលថ្ងៃមួយ ពួកអវៈយវៈទាំងឡាយ គឺដៃពីរ ជើងពីរ មាត់មួយ នាំគ្នានិយាយថា "យើងសព្វថ្ងៃនេះលំបាកនឹងប្រកបរបររកស៊ីណាស់" ។ ជើងទាំងពីរឆ្លើយថា "ខ្ញុំព្រឹកឡើងកាលណា រវល់តែនឹងដើរទៅឯនេះខ្លះឯនោះខ្លះមិនចេះឈប់ឈរឡើយ" ។ ដៃទាំងពីរឆ្លើយឡើងថា "ខ្ញុំ ក៏រវល់មិនមានឱកាសឈប់សោះ វៀរតែដេកលក់ទើបបានឈប់ តែភ្ញាក់ឡើងកាលណា រវល់តែចាប់នេះចាប់នោះមិនចេះអស់ដោយហោចទៅតែត្រឹមស៊ីបាយ ស៊ីចំណីអ្វីៗ ដៃក៏រវល់ចាប់ចំណីបញ្ចុ ...
អានបន្តវត្តសំពៅ៥ គឺជាវត្តមួយឋិតនៅលើភ្នំបូកគោនឹងជាកន្លែងទេសចរណ៏មូយផងដែរ។ មានរឿនតំនាលតគ្នាថាៈ កាលកន្លងយូរមកហើយ កាលនោះមានស្តេចខ្មែរយើងមួយអង្គមានព្រះនាមព្រះថោង។ រឿងដើមនៃក្សត្រអង្គនេះ គឺព្រះអង្គ ជាព្រះអង្គម្ចាស់មួយអង្គ ដោយសារតែតូចព្រះទ័យនឹងព្រះបិតា ដែលតំរូវឲ្យព្រះអង្គគោរពបូជា ព្រះអនុជ ពៅ ម្ល៉ោះហើយទ្រង់យាងចេញពីព្រះរាជវាំងជាមួយស្ម័គ្របក្សពួក ចេញឆ្ងាយពីរាជវាំងទៅដល់ឆ្នេរខ្សាច់មួយដ៏មានដើមធ្លកមួយដើម ...
អានបន្តក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ គាត់មានកូនប្រុស៤នាក់មានអាយុគ្រប់ការទាំងអស់។ ក្រោយពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ នៅជាមួយកូនប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយថែទាំរបស់ទ្រព្យកំប៉ិចកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសារស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។ ឆ្នា ...
អានបន្ត