រឿងវត្តសំពៅ៥

វត្តសំពៅ៥ គឺជាវត្តមួយឋិតនៅលើភ្នំបូកគោនឹងជាកន្លែងទេសចរណ៏មូយផងដែរ។ មានរឿនតំនាលតគ្នាថាៈ កាលកន្លងយូរមកហើយ កាលនោះមានស្តេចខ្មែរយើងមួយអង្គមានព្រះនាមព្រះថោង។ រឿងដើមនៃក្សត្រអង្គនេះ គឺព្រះអង្គ ជាព្រះអង្គម្ចាស់មួយអង្គ ដោយសារតែតូចព្រះទ័យនឹងព្រះបិតា ដែលតំរូវឲ្យព្រះអង្គគោរពបូជា ព្រះអនុជ ពៅ ម្ល៉ោះហើយទ្រង់យាងចេញពីព្រះរាជវាំងជាមួយស្ម័គ្របក្សពួក ចេញឆ្ងាយពីរាជវាំងទៅដល់ឆ្នេរខ្សាច់មួយដ៏មានដើមធ្លកមួយដើម ដុះនាកណ្តាលវាលខ្សាច់នោះ។ ព្រះអង្គបញ្ឈប់ពលរេហ៏នៅទីនោះសម្រាកព្រះកាយក្រោមដើមធ្លក។ ពេលព្រលឹមស្វាងឡើងព្រះអង្គយាងមួយព្រះអង្គឯងលំហែកាយតាមមាត់ សមុទ្រកាន់តែឆ្ងាយទៅៗស្រាប់តែលឺសូរសំលេងមនុស្សអ៊ូអរព្រះអង្គ ក៏យាងទៅជិតបានជួបនិងនាងនាគ ដែលកំពុងនាំភិលៀងមកកំសាន្តឆ្នេរនេះ។
ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគក៏ព្រមព្រៀង តែសុំឲ្យព្រះអង្គតោងកន្ទុយនាគដើម្បីជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះបាទភុជង្គនាគជាព្រះបិតា។ លុះព្រះអង្គតាមព្រះនាងទៅដល់ឋាននាគ អស់រយៈពេល៧ថ្ងៃក៏សុំលាព្រះបិតាក្មេក នាំមហេសីវិលមកឋានមនុស្សវិញ។ កាលនោះព្រះបាទភុជង្គនាគក៏បានរៀបចំប្រដាប់ប្រដា ជាទ្រព្យមានតំលៃចំនួន៥សំពៅ ដើម្បីដង្ហែព្រះរាជបុត្រមកគ្រប់គ្រងរាជនៅមនុស្សលោក។ សំពៅទាំង៥នោះ បើកក្តោងសំដៅដល់មាត់សមុទ្រជាយដែនប្រទេសហើយ ក៏ចូលចតតំរៀបគ្នា រើប្រដាប់ប្រដាចេញពីសំពៅហើយដឹកជញ្ជូនយកទៅ រកទីណាមួយមានដីទួលខ្ពស់រៀបចំក៏សាងជាទីក្រុងឡើង។ ឯសំពៅទាំង៥នោះក៏បញ្ឈរទុកសំម្រាប់ព្រះអង្គធ្វើដំណើរទៅណាមក ណា ទ្រង់គង់ក្រសាលតាមព្រះចិន្តា។ ពលរេហ៍ទាំង៥០០នាក់ក៏ដង្ហែព្រះថោងនិងនាងនាគទៅចាប់ស្ថាបនាទី ក្រុងរាជនិវេសន៏ទាំងអស់គ្នាទៅ នៅសល់តែសំបកសំពៅលុះអស់កាលយូរលង់ក្រោយមក ឆ្នេរសមុទ្រនោះចេះតែស្រកស្រុតឆ្ងាយទៅៗ ដីក៏កាន់តែដុះខ្ពស់ឡើងៗសំពៅទាំង៥នោះក៏កឿរទៅជាប់និងច្រាំង ហើយយូរៗទៅក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅក្នុងដីនៅសល់តែ ក្តោងទាំង៥ដែលគេឃើញសព្វថ្ងៃនេះ។
នេះជារឿងព្រេង ដែលអ្នកស្រុកប្រឌិតភ្ជាប់និងស្ថានភាពវត្តនៅលើភ្នំបូកគោ។ប៉ុ ន្តែបើតាមការស្រាវជ្រាវវិញ វត្តនេះពុំមានជាវត្តុបុរាណណាស់ណាទេ ក៏ជាវត្តថ្មីមូយដែលព្រះករុណាព្រះបាទស៊ីសុវត្តិមុនីវង្ស ព្រះចៅប្រទេសកម្ពុជា ទ្រង់កសាងឡើងកាលពីគ.ស១៩២៤។
(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរភាគ៦)
សាលារៀន salarean.com
