តាមធម្មតាយើងតែងដាក់លេខសំងាត់ក្នុងទូរស័ព្ទដៃរបស់យើងដើម្បីការពារ កុំឲ្យគេលួចមើល ឬបើកទូរស័ព្ទយើងដោយគ្មានការអនុញ្ញាត នេះពិតជាវិធីដ៏ប្រសើរ។ ប៉ុន្តែជួនកាលវាហាក់ដូចជាសាំញ៉ាំ និងស៊ីពេលបន្តិច។ ក្រុមហ៊ុនបង្កើតថ្មីមួយ ឈ្មោះថា EyeVerify បានបង្កើតជាកម្មវិធីថ្មីស្រឡាងមួយ ដែលអាចឲ្យយើងបើកមើល ឬការពារឯកសារផ្ទាល់ខ្លួនបានដោយគ្រាន់តែដាក់ភ្នែកឲ្យចំ កាមេរ៉ាទូរស័ព្ទតែប៉ុណ្ណោះ។ មានតែភ្នែករបស់យើងជាម្ចាស់ទូរស័ព្ទទេដែលអាចបើកមើលឯកសារបាន។ បច្ច ...
អានបន្ត
ក្រុមអ្នក ស្រាវជ្រាវ បានរិះរកវិធីផលិតទឹកចេញពីខ្យល់ ដោយផលិតចេញជាដបពិសេសដែលអាចប្រមូលយកសំណើម និងបង្កកជាដំណក់ទឹក រួចហូរចូលក្នុងដបពេញដោយឯកឯង។ ការផលិតដបនេះ គឺដោយយកលំនាំតាមសត្វកញ្ចែដែលរស់នៅលើវាលខ្សាច់ សត្វល្អិតនេះអាចប្រមូលផ្តុំសំណើមចូលក្នុងស្លាបវា រួចកកក្លាយជាដំណត់ទឹក ហើយក៏ហូរចូលក្នុងមាត់វា។ ផ្អែកលើគោលការណ៍នេះ គេបានពិសោធន៍ដោយជោគជ័យនូវការផលិតទឹកចេញពីខ្យល់ នៅតំបន់ដែលសំបូរ អ័ភ្រ និងសំណើម។ គេសង្ឃឹមថារបកគំហើញនេះ ...
អានបន្ត
ក្រុមវិស្វករមកពីសាកលវិទ្យាល័យ Stony Brook បានរកស្រាវជ្រាវរកឃើញវិធីទាញយកថាមពលអគ្គិសនីចេញពីរំញ័រផ្លូវ រថភ្លើង។ បច្ចេកវិទ្យានៃការទាញយកថាមពលនេះ មានលក្ខណៈប្រហាក់ប្រហែលនឹង ឧបករណ៍បំលែងចរន្តឆ្លាស់ មកជាចរន្តជាប់ដែរ។ របកគំហើញថ្មីមួយនេះនឹងជួយសន្សំថាមពល បានរាប់លានដុល្លារសម្រាប់ប្រទេសដែលប្រើប្រាស់រថភ្លើងជា មធ្យោបាយដឹកជញ្ជូនចំបង។ ស្វែងយល់បន្ថែម http://www.sciencedaily.com/releases/2012/11/121115162146.htm ប្រែសម្រួលរៀបរៀងដោយ ...
អានបន្ត
ក្មេងប្រុសជនជាតិ ណេប៉ាល់ ម្នាក់អាយុ ១៨ ឆ្នាំ មានសមត្ថភាពបង្កើតបន្ទះថាមពលព្រះអាទិត្យ ដោយប្រើសសៃរសក់មនុស្ស ដែលតាមធម្មតា ក្នុងបន្ទះថាមពលព្រះអាទិត្យគេប្រើ ស៊ីលីខុន ជាគ្រឿងបំលែងថាមពល។ ក្មេងប្រុសរូបនេះបញ្ជាក់ថា ឆ្លងតាមរបកគំហើញរបស់ខ្លួន ខ្លួនអាចផលិតបន្ទះថាមពលព្រះអាទិត្យ ក្នុងតម្លៃប្រមាណ ៣៨ ដុល្លារ ដែលបន្ទះមួយអាចផ្តល់ថាមពលបាន ៩ វ៉ុល (១៨ វ៉ាត់) ។ ក្មេងប្រុសរូបនេះ រំពឹងថានឹងអាចអាចប្រើប្រាស់របកគំហើញនេះ សម្រាប់បំភ្លឺ ក្នុងផ្ទះ និងក្ ...
អានបន្ត
ឧបករណ៍សាកថ្មនេះមានសមត្ថភាពសាកថ្មទូរស័ព្ទបានដោយគ្រាន់តែរវៃនឹងដៃ តែប៉ុណ្ណោះ។ នេះជាផលិតផលមួយដែលឆ្លើយតបនឹងតម្រូវការចាំបាច់បំផុតនូវអគ្គសនី សម្រាប់សាកថ្មឧបករណ៍ប្រើប្រាស់ ជាពិសេសទូរស័ព្ទដៃ សម្រាប់ប្រជាជនអាមេរិកដែលទទួលរងគ្រោះដោយសារព្រុះសេនឌី និងគ្មានអគ្គិសនីប្រើប្រាស់រាប់ថ្ងៃ។ ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
អានបន្ត
ក្រុមហ៊ុន Philips ដែលជាក្រុមហ៊ុនផលិតសម្ភារៈអគ្គិសនីដ៏ធំបានដាក់លក់អំពូលភ្លើង ដ៏ទំនើបរបស់ខ្លួន (LED) នៅលើ Apple Stores ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១២ តទៅ។ លក្ខណៈពិសេសរបស់អំពូលនេះគឺអាចបញ្ជាឲ្យបើក ឬបិទ ឬកំណត់ពន្លឺទៅតាមការបញ្ជាពីទូរស័ព្ទដៃ ឬថេបប្លេត តាមរយៈបច្ចេកវិទ្យាឥតខ្សែ។ តាមរយៈការបញ្ជាពីចំងាយនេះម្ចាស់ផ្ទះអាចបិទបើកភ្លើង បន្លំធ្វើដូចជាខ្លួននៅក្នុងផ្ទះយ៉ាងដូច្នោះ។ ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
អានបន្ត