ផលិតទឹកចេញពីខ្យល់
ក្រុមអ្នក ស្រាវជ្រាវ បានរិះរកវិធីផលិតទឹកចេញពីខ្យល់ ដោយផលិតចេញជាដបពិសេសដែលអាចប្រមូលយកសំណើម និងបង្កកជាដំណក់ទឹក រួចហូរចូលក្នុងដបពេញដោយឯកឯង។ ការផលិតដបនេះ គឺដោយយកលំនាំតាមសត្វកញ្ចែដែលរស់នៅលើវាលខ្សាច់ សត្វល្អិតនេះអាចប្រមូលផ្តុំសំណើមចូលក្នុងស្លាបវា រួចកកក្លាយជាដំណត់ទឹក ហើយក៏ហូរចូលក្នុងមាត់វា។
ផ្អែកលើគោលការណ៍នេះ គេបានពិសោធន៍ដោយជោគជ័យនូវការផលិតទឹកចេញពីខ្យល់ នៅតំបន់ដែលសំបូរ អ័ភ្រ និងសំណើម។ គេសង្ឃឹមថារបកគំហើញនេះ នឹងអាចយកទៅអនុវត្តបានគ្រប់ទីកន្លែង។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
