បង្កើតបន្ទះថាមពលព្រះអាទិត្យដោយប្រើសសៃរសក់
ក្មេងប្រុសជនជាតិ ណេប៉ាល់ ម្នាក់អាយុ ១៨ ឆ្នាំ មានសមត្ថភាពបង្កើតបន្ទះថាមពលព្រះអាទិត្យ ដោយប្រើសសៃរសក់មនុស្ស ដែលតាមធម្មតា ក្នុងបន្ទះថាមពលព្រះអាទិត្យគេប្រើ ស៊ីលីខុន ជាគ្រឿងបំលែងថាមពល។ ក្មេងប្រុសរូបនេះបញ្ជាក់ថា ឆ្លងតាមរបកគំហើញរបស់ខ្លួន ខ្លួនអាចផលិតបន្ទះថាមពលព្រះអាទិត្យ ក្នុងតម្លៃប្រមាណ ៣៨ ដុល្លារ ដែលបន្ទះមួយអាចផ្តល់ថាមពលបាន ៩ វ៉ុល (១៨ វ៉ាត់) ។ ក្មេងប្រុសរូបនេះ រំពឹងថានឹងអាចអាចប្រើប្រាស់របកគំហើញនេះ សម្រាប់បំភ្លឺ ក្នុងផ្ទះ និងក្នុងភូមិរបស់ខ្លួន ដែលត្រូវការអគ្គិសនី ហើយចុងក្រោយគឺអាចផលិតជាឧបករណ៍សាកថ្មទូរស័ព្ទ ឬសាកអាគុយសម្រាប់លក់បាន។
ស្វែងយល់បន្ថែម http://www.dailymail.co.uk/sciencetech/article-1212005/Teenager-invents-23-solar-panel-solution-developing-worlds-energy-needs-human-hair.html

ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
