អំពូលភ្លើងទំនើបអាចទាក់ទងគ្នាជាមួយទូរស័ព្ទដៃបាន
ក្រុមហ៊ុន Philips ដែលជាក្រុមហ៊ុនផលិតសម្ភារៈអគ្គិសនីដ៏ធំបានដាក់លក់អំពូលភ្លើង ដ៏ទំនើបរបស់ខ្លួន (LED) នៅលើ Apple Stores ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១២ តទៅ។ លក្ខណៈពិសេសរបស់អំពូលនេះគឺអាចបញ្ជាឲ្យបើក ឬបិទ ឬកំណត់ពន្លឺទៅតាមការបញ្ជាពីទូរស័ព្ទដៃ ឬថេបប្លេត តាមរយៈបច្ចេកវិទ្យាឥតខ្សែ។ តាមរយៈការបញ្ជាពីចំងាយនេះម្ចាស់ផ្ទះអាចបិទបើកភ្លើង បន្លំធ្វើដូចជាខ្លួននៅក្នុងផ្ទះយ៉ាងដូច្នោះ។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
