ក្បួនសឹក ស៊ុន ជឺ ចែងថា ចារកម្មគឺជាធនធានដ៏មានតម្លៃបំផុត ចាំបាច់ត្រូវតែមាន និងត្រូវតែថែរក្សាឲ្យបានដិតដល់។ ចារកម្មផ្តល់ព័ត៌មានអំពីសភាពការណ៍ខ្មាំង បង្កប្រៀបឈ្នះ ទៅលើគូបដិបក្ខ។ ចារកម្មមានច្រើនប្រភេទ។ នៅទីនេះយើងសូមលើកយកតែ ចារកម្មឡង មកបកស្រាយ។ ចារកម្មឡង មានន័យថា ប្រើចារកម្មរបស់ខ្មាំង ឡង ទៅខ្មាំងវិញ។ នៅពេលដែលខ្មាំងបញ្ជូនចារកម្មមកស៊ើបអំពីកម្លាំងយើង ទោះបីជាយើងដឹងថាជននោះជាចារកម្មរបស់ខ្មាំងក៏ដោយយើងត្រូវធ្វើដូចជា ...
អានបន្ត
ដើម្បីឲ្យមានគំនិតច្នៃប្រឌិត គេចាំបាច់ត្រូវតែស្វែងយល់ស៊ីជំរៅអំពីខ្លួនឯង និងបន្តស្រាវជ្រាវជាប្រចាំនូវគំនិតថ្មីៗសម្រាប់អភិវឌ្ឍន៍ជីវិតឲ្យកាន់តែប្រសើរឡើង។ គេគួរប្រតិបត្តិតាមវិធីសាស្ត្រ ៧ យ៉ាងខាងក្រោមដើម្បីបំផុសគំនិតច្នៃប្រឌិត៖ ១. ត្រូវមានចិត្តចង់ចេះ ចង់ដឹង ត្រូវចេះសួរសំណួរ ហេតុអ្វីបានជារឿងនេះទៅជាដូច្នេះ ហេតុអ្វីបានជារឿងនោះកើតឡើងទៅកើត ...។ល។ ២. ទម្លាប់គិតរកវិធីធ្វើកិច្ចការទាំងឡាយចេញពីចំនុចសូន្យមកវិញ មាន ...
អានបន្ត
"បំបែកបំបាក់ដើម្បីគ្រប់គ្រង" គឺជាយុទ្ធសាស្ត្រមួយខាងផ្នែកនយោបាយ ឬសង្គ្រាមដែលត្រូវបានប្រើប្រាស់ជាយូរលង់ណាស់មកហើយ។ គេប្រើប្រាស់យុទ្ធសាស្ត្រនេះដើម្បីរក្សាអំណាច ក៏ដូចជាគ្រប់គ្រងលើភាគីម្ខាងទៀតតាមរយៈការបំបែកកម្លាំងគូបដិបក្ខឲ្យទៅជាក្រុមតូចៗ រួចគ្រប់គ្រងក្រុមទាំងនោះឲ្យបាន និងបញ្ជៀសកុំឲ្យពួកគេរួមផ្តុំគ្នាបាន។ យុទ្ធសាស្ត្រនេះក៏មានចែងក្នុងក្បួនសឹក ស៊ុន ជឺ ផងដែរ។ នៅក្នុងសង្គ្រាម ដើម្បីកំទេចកម្លាំងខ្មាំង ...
អានបន្ត
ជីវិតរស់នៅប្រចាំថ្ងៃតែងជួបប្រទះភាពតានតឹងស្មុគ្រស្មាញ ដែលជាហេតុធ្វើឲ្យខួរក្បាលមនុស្សច្របូកច្របល់។ វិធីដ៏ងាយបំផុតដើម្បីឲ្យខួរក្បាលមានភាពស្រស់ថ្លាឡើងវិញ គឺ មិនចាំបាច់ធ្វើអ្វីទាំងអស់។ ជារៀងរាល់ថ្ងៃ ចូរចំណាយពេលសម្រាប់ខ្លួនឯង ១០ នាទី ។ ក្នុងរយៈពេល ១០ នាទីនេះ មិនបាច់ធ្វើអ្វីទាំងអស់ មិនគិតពីអ្វីទាំងអស់ ចូរផ្តោតអារម្មណ៍តែលើខណៈបច្ចុប្បន្នតែម្យ៉ាងគត់។ ការធ្វើដូច្នេះជាប្រចាំ ជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យខួរក្បាល ...
អានបន្ត
ឆ្លងតាមការសិក្សាស្រាជ្រាវទៅលើមនុស្សចំនួន១ម៉ឺន៥ពាន់នាក់ ដែលទទួលបានជោគជ័យក្នុងអាជីវកម្មនិងក្នុងជីវិតរបស់ខ្លួន ស្តែងបង្ហាញឲ្យឃើញពីលក្ខណៈសម្បត្តិរួម ៥ យ៉ាងដូចតទៅ៖ ១. ស្គាល់ការគូរមិនគួរ៖ បុគ្គលជោគជ័យតែងដឹងថា ការណាគួរ ការណាមិនគួរ។ គេអាចដឹងបានទៅតាមរយៈបទពិសោធន៍ច្រើនឆ្នាំ។ ២. ស្ទាត់ជំនាញក្នុងរឿងដែលខ្លួនធ្វើ៖ បុគ្គលជោគជ័យតែងស្ទាត់ជំនាញក្នុងកិច្ចការដែលគេធ្វើ ហើយគ្រប់ការងារដែលគេធ្វើ គេធ្វើបានយ៉ាងល្អ។ ៣. ម្ចាស់ការលើ ...
អានបន្ត
ឪពុកម្តាយទូទៅប្រហែលជាងឿងឆ្ងល់ថាហេតុអ្វីបានជាកូនតូចរបស់ខ្លួនចូលចិត្តយកសៀវភៅដដែលៗមកមើលហាក់ដូចជាមិនធុញទ្រាន់សោះ។ ការអានដដែលៗនេះមានផលល្អសម្រាប់កុមារទៅវិញទេ។ បើតាមការស្រាវជ្រាវរបស់បណ្ឌិត Jessica Horst នៅសាកលវិទ្យាល័យមួយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថាការអានសៀវភៅមួយក្បាលដដែលៗច្រើនលើក មានប្រយោជន៍ច្រើនជាងការអានសៀវភៅច្រើនប្រភេទតែតិចដង សកម្មភាពអានដដែលៗជួយឲ្យកុមារចាប់យកពិភពថ្មីៗបានលឿន។ មួយវិញទៀតកុមារចូលចិត្ត ...
អានបន្ត