ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ចារកម្ម​ឡង​

ក្បួន​សឹក​ ស៊ុន ជឺ ចែង​ថា​ ចារកម្ម​គឺ​ជា​ធន​ធាន​ដ៏​មាន​តម្លៃ​បំផុត​ ចាំ​បាច់​ត្រូវ​តែ​មាន​ និង​ត្រូវ​តែ​ថែរក្សា​ឲ្យ​បាន​ដិត​ដល់។ ចារកម្ម​ផ្តល់​ព័ត៌មាន​អំពី​សភាពការណ៍​ខ្មាំង​ បង្ក​ប្រៀប​ឈ្នះ​ ទៅ​លើ​គូ​បដិបក្ខ​។ ចារកម្ម​មាន​ច្រើន​ប្រភេទ។​ នៅ​ទី​នេះ​យើង​សូម​លើក​យកតែ​ ចារកម្ម​ឡង​ មក​បក​ស្រាយ​។​

ចារកម្ម​ឡង​ មាន​ន័យ​ថា​ ប្រើ​ចារកម្ម​របស់​ខ្មាំង​ ឡង ទៅ​ខ្មាំង​វិញ​។ នៅពេល​ដែល​ខ្មាំង​បញ្ជូន​ចារកម្ម​មក​ស៊ើប​អំពី​កម្លាំង​យើង​ ទោះបី​ជា​យើង​ដឹង​ថា​ជន​នោះ​ជា​ចារកម្ម​របស់​ខ្មាំង​ក៏​ដោយ​យើង​ត្រូវ​ធ្វើ​ដូច​ជា​មិន​ដឹង​មិន​ស្គាល់​ ដោយ​បណ្តោយ​ឲ្យ​ជន​នោះ​យក​ព័ត៌មាន​ទៅ​ប្រាប់​ខ្មាំង​ ប៉ុន្តែ​ព័ត៌មាន​ដែល​ចារកម្ម​រាយការណ៍​ទៅ​នោះ​សុទ្ធ​តែ​ព័ត៌មាន​ខុស​ទាំង​អស់​ ព្រោះ​នេះ​ជា​ល្បិច​បំភាន់​របស់​យើង​ ដើម្បី​ឲ្យ​ខ្មាំង​ជឿជាក់​លើ​ព័ត៌មាន​ក្លែង​ក្លាយ​ ចេញ​ពី​ចារកម្ម​របស់​ខ្លួន​។ ល្បិច​នេះ​ធ្វើ​ឲ្យ​ ចារកម្ម​របស់​ខ្មាំង​ ក្លាយ​ទៅ​ជា​ចារកម្ម​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន​។

ប្រែ​សម្រួល​រៀបរៀង​ដោយ គេហទំព័រ​សាលារៀន salarean.com