ទេ! តាមពិតគោជល់ មិនខឹងនឹងពណ៌ក្រហមទេ។ វាមិនស្គាល់ពណ៌ក្រហម ខៀវ ឬលឿងទេ ពោលគឺវាងងឹតពណ៌។ ចលនាបក់ក្រណាត់ទេតើដែលធ្វើឲ្យគោខឹង និងរត់ទៅជល់។ អត្ថបទ៖ សាលារៀន salarean.com
អានបន្ត
អ្នកវិទ្យាសាស្ត្របានរកឃើញវិធីធ្វើឲ្យធ្លាក់ភ្លៀង។ រឿងនេះអាចធ្វើទៅបានដរាបណាផៃ្ទមេឃមានពពកផ្កាស្ពៃ(ដូចក្នុង រូបភាព) និងសំបូរទៅដោយសំណើម។ គេប្រើយន្តហោះ ហោះហើរពីលើដុំពពក រួចបាចសាចម្សៅទឹកកកស្ងួត ឬកាបូនឌីអុកស៊ីត ដែលធ្វើឲ្យសំណើមតោងជាប់ជាមួយភាគល្អិតគីមីទាំងនេះ។ សំណើមឡើងធ្ងន់ទៅៗ មិនអាចអណ្តែតលើអាកាសទៀតបានក៏ធ្លាក់ចុះមកជាដំណក់ភ្លៀង។ អត្ថបទ៖ សាលារៀន salarean.com
អានបន្ត
តាមធម្មតាអណ្តើកតែងលឹបចូលក្នុងស្នូកពេលជួបសត្រូវ ហើយលៀនចេញមកក្រៅវិញពេលគ្មានសត្រូវ ឬពេលត្រូវវារទៅមុខ ឬហែលទឹក។ តើអណ្តើកដែលចេញខ្លួនផុតទាំងស្រុងពីក្នុងស្នូក ដូចក្តាមសកដែរឬទេ? ទេ! អណ្តើកមិនអាចចេញខ្លួនផុតពីស្នូកទេ។ ស្នូកគឺជាចំណែកមួយនៃរាងកាយអណ្តើក និងនៅជាប់ខ្លួនអណ្តើកជានិច្ច។ សាលារៀន៖ salarean.com
អានបន្ត
ពស់វែលយក្ស ផ្ទុកទៅដោយពិសដ៏ច្រើន និងជាសត្វដ៏មានគ្រោះថ្នាក់បំផុតក្នុងលោក។ អ្នកដែលត្រូវពស់វែកចឹក នឹងត្រូវស្លាប់ក្នុងរយៈពេលដ៏ខ្លី។ គេបានដឹងថា ពស់វែកអាចសម្លាប់ដំរីឲ្យស្លាប់ក្នុងរវាងពីរឬបីម៉ោង។ ពស់វែកវាយប្រហារទៅលើដំរីត្រង់សាច់ដែលទន់បំផុតគឺលើចុងប្រម៉ោយ និងចន្លោះម្រាមជើង។ អត្ថបទ៖ សាលារៀន salarean.com
អានបន្ត
សត្វទាមានជាតិប្រេងនៅនឹងគុម្ពកន្ទុយរបស់វា។ ជារឿយៗទាតែងប្រើចំពុះរបស់ខ្លួនបៀកយកជាតិប្រេងទាំងនោះទៅ លាបនឹងស្លាប ឬរោម ពេញដងខ្លួន។ ជាតិប្រេងទាំងនេះ ទប់ស្កាត់មិនឲ្យទទឹកស្លាបវា ហើយការពារមិនឲ្យទឹកជ្រាបចូលដល់ដងខ្លួន។ អត្ថបទ៖ សាលារៀន salarean.com
អានបន្ត
កូនបក្សីទើបនឹងចាប់ផ្តើមដកដង្ហើមមុនពេលញាស់បន្តិច។ តាមពិតទៅ ស៊ុតនីមួយៗសុទ្ធតែមានរន្ធតូចៗដែលមើលមិនឃើញដោយភ្នែកទទេ។ រន្ធទាំងនោះ អនុញ្ញាតឲ្យខ្យល់ចូលក្នុងស៊ុត ដែលជាផ្នែកមួយនៃស៊ុត។ នៅពេលកូនបក្សីត្រូវញាស់ចេញ វាបឺតខ្យល់បម្រុងនេះ ហើយបំបែកសំបក និងញាស់ចេញមកក្រៅ។ អត្ថបទ៖ សាលារៀន salarean.com
អានបន្ត