ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

តើ​មនុស្ស​អាច​ធ្វើ​ឲ្យ​ធ្លាក់​ភ្លៀង​បាន​ទេ? ?

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​វិធី​ធ្វើ​ឲ្យ​ធ្លាក់​ភ្លៀង។ រឿង​នេះ​អាច​ធ្វើ​ទៅ​បាន​ដរាប​ណា​ផៃ្ទ​មេឃ​មាន​ពពក​ផ្កា​ស្ពៃ​(ដូច​ក្នុង​​ រូប​ភាព​) និង​សំបូរ​ទៅ​ដោយ​សំណើម។ គេ​ប្រើ​យន្ត​ហោះ​ ហោះហើរ​ពី​លើ​ដុំ​ពពក រួច​​បាច​សាច​​ម្សៅ​ទឹក​កក​ស្ងួត ឬ​កាបូនឌីអុកស៊ីត ដែល​ធ្វើ​ឲ្យ​សំណើម​តោង​ជាប់ជាមួយ​ភាគ​ល្អិត​គីមី​ទាំង​នេះ។ សំណើម​ឡើង​ធ្ងន់​ទៅ​ៗ​ មិន​អាច​អណ្តែត​លើ​អាកាស​ទៀត​បាន​ក៏​ធ្លាក់​ចុះ​មក​ជា​ដំណក់​ភ្លៀង។

អត្ថបទ៖ សាលារៀន salarean.com