នៅក្នុងជីវិតមនុស្សយើងម្នាក់ៗ មានពីរដំណាក់កាលដែលរាងកាយយើងលូតលាស់យ៉ាងឆាប់រហ័ស។ ដំណាក់កាលទីមួយ គឺនៅពេលនៅជាទារកទើបនឹងកើត និងអាយុក្រោម៦ខែ។ ដំណាក់កាលទីពីរ គឺនៅពេលវ័យជំទង់។ នៅពេលនោះ ក្មេងប្រុសចាប់ផ្តើមបែកសំលេង និងដុះពុកមាត់។ ចំណែកឯក្មេងស្រី ចាប់ផ្តើមមានរូបរាងកាយពេញលេញជាមនុស្សស្រី។ មនុស្សស្រី លូតលាស់អស់កំពស់ត្រឹមអាយុ ១៨ ឆ្នាំ ចំណែកឯមនុស្សប្រុសបន្តលូតលាស់ថែមប៉ុន្មានឆ្នាំទៀត។ អត្ថបទ៖ សាលារៀន salarean.com
អានបន្ត
នៅពេលមនុស្សយើងអស់កម្លាំងឬធុញទ្រាន់ ឈាមរត់ចូលទៅក្នុងខួរក្បាលក៏យឺតទៅតាមនោះដែរ ធ្វើឲ្យបរិមាណអុកស៊ីសែនថយចុះ ចំណែកឯកាបូនឌីអុកស៊ីតកើនឡើង ដែលជាមូលហេតុធ្វើឲ្យយើងងងុយដេក។ ប្រព័ន្ធសសៃប្រសាទខួរក្បាលបញ្ជូនសារឲ្យសាច់ដុំមាត់ស្ងាប និងលេបយកខ្យល់ចូល។ ធ្វើដូច្នេះ គឺទាញយកអុកស៊ីសែនបន្ថែម និងធ្វើឲ្យខួរក្បាលដំណើរការសារជាថ្មី និងបំបាត់ភាពងងុលដេក។ អត្ថបទ៖ សាលារៀន salarean.com
អានបន្ត
លំហាត់ប្រាណធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនកើនឡើង ហើយដើម្បីកម្រិតសីតុណ្ហភាពក្នុងខ្លួន រាងកាយរបស់យើងក៏បែកញើស។ ការបែកញើស ជួយកាត់បន្ថយកំណើតសីតុណ្ហភាពក្នុងខ្លួន។ នៅពេលញើសចាប់ផ្តើមហួត ខ្លួនរបស់យើងមានសភាពត្រជាក់។ ស្រាវជ្រាវ និងអត្ថបទដោយ៖ គេហទំព័រសាលារៀន salarean.com
អានបន្ត
អង្គរវត្តជាប្រាសាទសាសនាដ៏ធំជាងគេបង្អស់នៅលើពិភពលោក។ អង្គរវត្ត ជាសំណង់ស្ថាបត្យកម្មដ៏សំខាន់ជាងគេបំផុតមួយនៅអាស៊ីអាគ្នេហ៍។ អង្គរវត្តជាបេតិកភណ្ឌពិភពលោក ជាសម្បត្តិរបស់មនុស្សជាតិ។ អង្គរវត្តមានទីតាំងស្ថិតក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រ កម្ពុជា។ ស្រាវជ្រាវ និងអត្ថបទដោយ៖ គេហទំព័រសាលារៀន salarean.com
អានបន្ត
អ្នកដែលធ្លាប់ទៅលេងសមុទ្រប្រហែលជាធ្លាប់បានសាកល្បងរួចមកហើយ គឺពេលដែលយើងយកសំបកខ្យងសមុទ្រមកដាក់នឹងត្រចៀកយើងនឹងឮសូរសំលេង ដូចជារលកសមុទ្របក់បោក ហាក់ដូចជាស្ថិតនៅមាត់សមុទ្រពិតៗ។ មូលហេតុដែលយើងឮសូរដូច្នេះគឺដោយសារតែសំបកខ្យងបំពងសំលេងខ្យល់ ដែលបក់ចូលទៅ ឲ្យឮសូរខ្លាំងឡើង ធ្វើឲ្យយើងគិតថាជាសំលេងរលកសមុទ្រ។ លក្ខណៈនៃសំបកខ្យងគឺដូចគ្នាទៅនឹងសំបកហ្គីតាដូច្នោះដែរ គឺបំពងសំលេងឲ្យកាន់តែឮជាងមុន។ ស្រាវជ្រាវ និងអត្ថបទដោយ៖ គេហ ...
អានបន្តកុំដាក់ជំនឿដោយប្រាសចាកហេតុផល ១. កុំជឿដោយឮតៗគ្នា ២. កុំជឿតាមល្បីល្បាញ ៣. កុំជឿដំណឹងពីមាត់មួយទៅមាត់មួយ ៤. កុំជឿដោយផ្អែកតាមតម្រាក្បួនខ្នាត ៥. កុំជឿដោយគូសដៅខ្លួនឯង ៦. កុំជឿដោយគ្នានគ្នេគិតប៉ាន់ស្មាន ៧. កុំជឿដោយត្រិះរិះគយគន់តាមអាការៈប្រហាក់ប្រហែល ៨. កុំជឿដោយសំអាងថាសមឬស្របតាមគំហើញ ៩. កុំជឿដោយអាងឬឃើញថាអ្នកឲ្យយោបល់ធ្លាប់មានកេរ្តិ៍ឈ្មោះគួរជឿជាក់ ១០. កុំជឿដោយសារអ្នកនោះជាគ្រូរបស់ខ្លួន។ ពុទ្ធោវាទ គេហទំព័រសាលារៀន ...
អានបន្ត