តាមធម្មតា ដំរីចុះត្រាំទឹកឲ្យត្រជាក់ខ្លួន។ គេសង្កេតឃើញថាពេលឡើងគោកមកវិញ ដំរីច្រើនតែព្រួសភក់ បាចពាសពេញខ្លួន ជួនកាលទៀតវាប៉ាតភក់យ៉ាងក្រាស់មួយស្រទាប់នាំអោយប្រឡាក់ ខ្លួនជាងពេលដែលវាមិនទាន់ចុះទៅត្រាំទឹកទៅទៀត។ ការធ្វើដូច្នេះគឺដើម្បីការពារស្រទាប់ស្បែកជ្រួញៗដែលងាយទន់ ផុយ ដោយយកភក់ឬដីមកផ្ជិតរន្ធប្រហោងស្បែក និងការពារកុំឲ្យ សត្វល្អិតជញ្ជក់ឈាមវា ដូចជា រុយ មូស សុស ឬល្បោមជាដើម។ (ដកស្រង់ចេញពី សៀវភៅវិញ្ញាសាពិសេស វប្ ...
អានបន្ត
នៅពេលមានកំដៅថ្ងៃល្អ ស្វាចូលចិត្តដេកហាលថ្ងៃហើយគេឧស្សាហ៏ឃើញវាចាប់ចៃឲ្យគ្នាណាស់ ។ កាលណាវាទំនេរ គឺវាអង្គុយវែករោមដោយម្រាមដៃដ៏ស្អិត ចាប់ចៃយ៉ាងយកចិត្តទុកដាក់។ តើស្វាពិតជារកចាប់ចៃមែនឬ? ទេ មិនមែនទេ! ព្រោះនៅនឹងខ្លួនស្វាពុំមានចៃទេ។ បើដូច្នេះ តើវារកអ្វីទៅ? ការពិតវារកស៊ីក្រាមអំបិលដែលនៅជាប់ខ្លួន។ កាលណាវាបែកញើស ទឹកញើសហូរអស់ទៅ គឺនៅសល់ជាតិអំបិលដែលកើតមកអំពីញើសជាច្រើនថ្ងៃ រួមផ្សំនិងក្អែលកខ្វក់នៅ ...
អានបន្ត
អ្នកដែលប្រាថ្នាចង់សម្រេចប្រយោជន៍គ្រប់យ៉ាង គួរប្រតិបត្តិតាមគោលការណ៍ខាងក្រោមដោយពេញលេញ។ គោលការណ៍នេះ ហៅថាធម៌សម្រេច៤យ៉ាង។ ១. ឆន្ទៈ គឺ ស្រឡាញ់ការងារ ២. វិរិយៈ គឺ តស៊ូមិនបោះបង់ចោលការងារ ៣. ចិត្តៈ គឺ តំកល់ចិត្តយកចិត្តទុកដាក់ក្នុងការងារ ៤. វិមង្សា គឺ ពិនិត្យស្រាវជ្រាវសាកល្បងការងារ ដោយប្រើបញ្ញា៕ ពុទ្ធោវាទ គេហទំព័រសាលារៀន salarean.com
អានបន្ត១. មើលរូបរាងដោយភ្នែក គឺស្អាតសមសួន មិនធាត់មិនស្គម មិនខ្ពស់មិនទាប ២. ស្តាប់សំលេង ៣. ពិនិត្យលំអិតលើ មាត់ ច្រមុះ ភ្នែក ត្រចៀក សក់ សាច់ ... ៤. វាស់វែង ចង្កេះ ស្មា ... ៥. ស្ទាបច្របាច់សព្វកន្លែង ដើម្បីឲ្យដឹងថាមានសុខភាពល្អ មិនចេះភ្ញាក់ផ្អើលផ្តេសផ្តាស ... ជៀសវាងពេលរួមដំណេកជាមួយស្តេច ភ្ញាក់ផ្តេសផ្តាសនឹងត្រូវដាច់ក្បាល ...។ សាលារៀន salarean.com
អានបន្ត
១. មនុស្សស្រីចូលចិត្តមនុស្សមានរបៀប មានអនាម័យរាងកាយល្អ និងមានមន្តស្នេហ៍ ២. មនុស្សស្រីត្រូវការបង្អែករឹងមាំ ៣. មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុសបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះរូបនាង ៤. មនុស្សស្រីចូលចិត្តឲ្យគេសរសើរ និងចូលចិត្តទទួលកាដូ ៥. ពេលនៅក្បែរមនុស្សប្រុស មនុស្សស្រីយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ រាប់តាំងពីការតុបតែងខ្លួន ការស្លៀកពាក់ ជាពិសេសស្បែកជើងរបស់មនុស្សប្រុស ៦. ពេលជួបបញ្ហាពិបាកចិត្ត មនុស្សស្រីត្រូវការ ...
អានបន្ត
ព្រះចន្ទគឺជាភពមួយដែលគ្មានពន្លឺដោយខ្លួនឯងទេ ពន្លឺព្រះចន្ទដែលយើងមើលឃើញគឺជាចំណាំងផ្លាតរបស់ពន្លឺព្រះ អាទិត្យ។ ព្រះចន្ទវិលមួយជុំផែនដីរយៈពេល ២៩ថ្ងៃកន្លះ។ បាតុភូតចន្ទគ្រាសឬរាហ៊ូចាប់ចន្ទ កើតមានឡើងនៅពេលព្រះអាទិត្យ ផែនដី និងព្រះចន្ទស្ថិតលើគន្លងជាជួរត្រង់មួយ (ផែនដីនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ដូចក្នុងរូបភាពខាងក្រោម) ។ ខណៈនោះផែនដីបាំងបិទពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យព្រះចន្ទគ្មានពន្លឺដូចថ្ងៃធម្មតា។ ព ...
អានបន្ត