តើហេតុដូចម្តេចបានជាស្វាចូលចិត្តចាប់ចៃ?
នៅពេលមានកំដៅថ្ងៃល្អ ស្វាចូលចិត្តដេកហាលថ្ងៃហើយគេឧស្សាហ៏ឃើញវាចាប់ចៃឲ្យគ្នាណាស់ ។ កាលណាវាទំនេរ គឺវាអង្គុយវែករោមដោយម្រាមដៃដ៏ស្អិត ចាប់ចៃយ៉ាងយកចិត្តទុកដាក់។ តើស្វាពិតជារកចាប់ចៃមែនឬ? ទេ មិនមែនទេ! ព្រោះនៅនឹងខ្លួនស្វាពុំមានចៃទេ។ បើដូច្នេះ តើវារកអ្វីទៅ?
ការពិតវារកស៊ីក្រាមអំបិលដែលនៅជាប់ខ្លួន។ កាលណាវាបែកញើស ទឹកញើសហូរអស់ទៅ គឺនៅសល់ជាតិអំបិលដែលកើតមកអំពីញើសជាច្រើនថ្ងៃ រួមផ្សំនិងក្អែលកខ្វក់នៅលើស្បែកនិងគល់រោមវាកើតបានជាដុំ អំបិលក្រាម។ សំរាប់ចំនីអាហាររបស់សត្វស្វា គេមិនរវល់ដល់ជាតិប្រៃទេ យូរថ្ងៃទៅស្វានឹកចង់ជាតិប្រៃ។ ហេតុនេះ ទើបស្វាវារកចាប់គ្រាប់អំបិល នៅនឹងគល់រោមគ្នាវាមកស៊ីដើម្បីបង្គ្រប់ជាតិអំបិល។ ដល់យូរៗទៅក្លាយជាទំលាប់ ហើយដែលយើងមើលទៅហាក់ដូចជាឃើញស្វារកចៃមកស៊ីអញ្ជឹង។
គ្រប់សត្វទាំងអស់សុទ្ធតែត្រូវការជាតិប្រៃទាំងអស់ គ្រាន់តែតំរូវការតិចឬច្រើនប៉ុណ្ណោះ។ សំរាប់នៅសួនសត្វវិញ សត្វដែលស៊ីអំបិលច្រើនជាងគេ គឺសត្វដំរីទឹក គឺ៦០០ក្រាម ក្នុង១ថ្ងៃ។
(ដកស្រង់ចេញពី សៀវភៅវិញ្ញាសាពិសេស វប្បធម៌ទូទៅភាគពីរ របស់លោក ឡុងសារិន)
គេហទំព័រសាលារៀន salarean.com
