ហេតុអ្វីមានចន្ទគ្រាស ឬរាហ៊ូចាប់ចន្ទ?
ព្រះចន្ទគឺជាភពមួយដែលគ្មានពន្លឺដោយខ្លួនឯងទេ ពន្លឺព្រះចន្ទដែលយើងមើលឃើញគឺជាចំណាំងផ្លាតរបស់ពន្លឺព្រះ អាទិត្យ។ ព្រះចន្ទវិលមួយជុំផែនដីរយៈពេល ២៩ថ្ងៃកន្លះ។ បាតុភូតចន្ទគ្រាសឬរាហ៊ូចាប់ចន្ទ កើតមានឡើងនៅពេលព្រះអាទិត្យ ផែនដី និងព្រះចន្ទស្ថិតលើគន្លងជាជួរត្រង់មួយ (ផែនដីនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ដូចក្នុងរូបភាពខាងក្រោម) ។ ខណៈនោះផែនដីបាំងបិទពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យព្រះចន្ទគ្មានពន្លឺដូចថ្ងៃធម្មតា។ ព្រះចន្ទទទួលពន្លឺដោយប្រយោលពីព្រះអាទិត្យតាមយៈពន្លឺដែលចាំង ចេញពីផែនដី។ ពន្លឺនេះត្រូវបានច្រោះដោយបរិយាកាសផែនដី ហើយប្រែជាជាពណ៌លឿងទុំ។ ហេតុដូច្នេះហើយ ទើបពេលចន្ទគ្រាសម្តងៗគេឃើញព្រះចន្ទប្រែជាពណ៌លឿងទុំ។

ពន្លឺចន្ទគ្រាសអាចមើលដោយភ្នែកទទេបានដោយមិនចាំបាច់មានវ៉ែនតា ការពារភ្នែកទេ គឺខុសពីសូរគ្រាស។ បាតុភូតចន្ទគ្រាសកើតមានឡើងតែក្នុងថ្ងៃព្រះចន្ទពេញវង់តែ ប៉ុណ្ណោះ។ ចន្ទគ្រាសឆ្នាំ ២០១១ កើតនៅថ្ងៃទី១០ ខែធ្នូ មើលឃើញទូទាំងអាស៊ីនិងអូស្ត្រាលី។
រៀបរៀងដោយគេហទំព័រសាលារៀន salarean.com
