ជំនាញគណនេយ្យ (Field of Accounting)
ជំនាញគណនេយ្យ ជាជំនាញមួយសិក្សាទាក់ទិននឹងការតាមដានលើចំណូលចំណាយ និងទ្រព្យសម្បត្តិរបស់អង្គភាព។ និស្សិត នឹងត្រូវសិក្សាលើជំនាញសំខាន់ៗរូមមានដូចជា គណនេយ្យទាំងកម្រិតមូលដ្ឋាននិងកម្រិតខ្ពស់ ច្បាប់ពាណិជ្ជកម្មនិងច្បាប់ពន្ធដា ស្តង់ដាគណនេយ្យជាតិនិងអន្តរជាតិ ធនាគារនិងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាដើម។ ក្រៅពីនេះនិស្សិតត្រូវរៀនកម្មវិធីកុំព្យូរទ័រមួយចំនួនទៀត សម្រាប់ប្រើប្រាស់គួបជាមួយជំនាញ មានដូចជា Quickbooks ជាដើម។ ការងារគណនេយ្យ ជាប់ទាក់ទិនយ៉ាងស្អិតរមួតនឹងតួលេខ ហើយអ្នកកាន់ការនេះត្រូវចេះប្រើប្រាស់តួលេខទាំងនេះដើម្បី ស្វែងរកដំណោះស្រាយបញ្ហារបស់អាជីវកម្ម។ អ្នកកាន់ការគណនេយ្យត្រូវចេះវិភាគលំហូរសាច់ប្រាក់ ទ្រព្យសម្បត្តិក្រុមហ៊ុន និងរាយការណ៍ទៅថ្នាក់លើ។

ពេលបញ្ចប់ការសិក្សានិស្សិត នឹងអាចមានលទ្ធភាពធ្វើការងារ៖ គណនេយ្យករ បេឡាករ ហេរញ្ញិក
អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ អ្នកកាន់សន្និធិ អ្នករៀបចំជម្រះបញ្ជីពន្ធដា អ្នកវិភាគហិរញ្ញវត្ថុ មន្ត្រីទទួលបន្ទុកកិច្ចការប្រាក់ខែ មន្ត្រីហិរញ្ញវត្ថុ អ្នកគ្រប់គ្រងគណនេយ្យ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និង ការងារនៅតាមបណ្តាស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។ ស្ថាប័នទាំងអស់ សុទ្ធតែត្រូវការគណនេយ្យជាចាំបាច់។
អត្ថបទដោយ គេហទំព័រសាលារៀន salarean.com