ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ក្បួន​គណនា​​ការេនៃ​ចំនួន​ពីរ​ខ្ទង់​ដោយ​មាត់​ទទេ

សិស្សានុសិស្ស​ច្រើន​ជួប​ប្រទះ​ញឹក​ញាប់​នូវការគណនា​ការេ​នៃ​ចំនួន​ពីរ​ខ្ទង់​ ឧទាហរណ៍ 252 ឬ​ 472 ។ គេ​អាច​គណនា​ការេ​នៃ​ចំនួន​ពីរ​ខ្ទង់​បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​ម៉ាស៊ីន​គិត​លេខ។ ក្បួន​គិត​លេខ​លឿន​ គឺ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ចេះ​ច្នៃ​ប្រឌិត​ពី​ភាព​ស្មុគស្មាញ​ឲ្យ​ទៅ​ជា​សាមញ្ញ​ ដែល​ភាសា​ខ្មែរ​គេ​ច្រើន​ប្រើ​ពាក្យ​ថា​ ក្បាច់​ស្រី​  ពោល​គឺ​គិត​តែ​នឹង​មាត់​ទទេ​ក៏​ឃើញ​ដែរ។ ខួរ​ក្បាល​មនុស្ស​យើង​ភាគ​ច្រើន​ពុំ​អាច​យក​លេខ​ធំៗ​មក​គិត​នឹង​មាត់​ទទេ​បានទេ ប៉ុន្តែ​បើ​លេខ​តូច​ៗ​ត្រឹម​ 8 គុណនឹង 7 ឬ​ 40 គុណ​នឹង 9 គឺ​អាច​ធ្វើ​បាន​ដោយ​មិន​មានការ​លំបាក​សោះ​ឡើយ។ ដោយ​ផ្អែក​លើ​គោលការណ៍​នេះ​យើង​អាច​បំបែក​លេខ​ធំៗ​ឲ្យ​ទៅ​ជា​តូច​ៗ​បាន​ដើម្បី​ងាយ​គណនា។

ឧទាហរណ៍  472 =(40+7)2 អាច​សរសេរ​បាន​ជា​ 402+2(40X7)+72= 40(40+(2X7)) + 72
472 = 40(40+(2X7)) + 72 
472 = 40(54) + 72  មក​ដល់​ត្រឹមនេះយើង​ឃើញ​ថា​ គ្រាន់​តែ​យក​ 40 គុណនឹង​ 54​ រូច​បូក​នឹង​ 72 ជា​ការ​ស្រេច។​
40 គុណ​នឹង​ 54 មិន​លំបាក​គិត​ទេ គឺ​ស្មើ​នឹង ​2160 (ងាយ​គុណ​ព្រោះ​ 40 បញ្ចប់​ដោយ​លេខ​ 0 គេ​គ្រាន់តែ​យក​ 54 គុណ​នឹង​ 4 បន្ទាប់​មក​ថែម​ 0 ខាង​ក្រោយ​ជា​ការ​ស្រេច)
72 ស្មើ​នឹង​ 49
​ចុង​ក្រោយ​ យក​ 2160 បូក​នឹង​ 49 (ត្រឹម​តែ​គណនា​ផល​បូក​ប៉ុណ្ណេះ​ មិន​មាន​អ្វី​ជាការ​លំបាក​ឡើយ)។

ដូច្នេះ 472 ស្មើ​ នឹង 2209 ។

រំលឹក​រូប​មន្តគណិត​វិទ្យា (a+b)2 = a2 +2ab +b2 អាច​សរសេរ​ជា​ (a+b)2 = a(a+2b) +b2

សាក​ល្បង​គណនា​  642 =(60+4)2
642 = 60(60+2X4) + 42 
642 = 60(68) + 16
60 គុណ​នឹង​ 68 មិន​លំបាក​គិត​ទេ គឺ​ស្មើ​នឹង ​4080
42 ស្មើ​នឹង​ 16

4080 បូក​នឹង​ 16 ស្មើ​នឹង​ 4096

ដូច្នេះ 642 ស្មើ​ នឹង 4096 ។

ករណីពិសេស ការេនៃ​ចំនួន​ដែល​បញ្ចប់​ដោយ​លេខ ​5
252

យក​ 5 គុណ នឹង​ 5 ស្មើ​ នឹង​ 25
យក​ 2 គុណ​ នឹង​ចំនួន​ធំ​ជាង​មួយ​លេខ គឺ 3 ស្មើ​ នឹង​ 6
យក​ 6 ដាក់​នៅ​ខាង​មុខ​ 25
ចម្លើយ​ចុង​ក្រោយ​ គឺ 625
852
យក​ 5 គុណ នឹង​ 5 ស្មើ​ នឹង​ 25
យក​ 8 គុណ​ នឹង​ចំនួន​ធំ​ជាង​មួយ​លេខ គឺ 9 ស្មើ​ នឹង​ 72
យក​ 72 ដាក់​នៅ​ខាង​មុខ​ 25
ចម្លើយ​ចុង​ក្រោយ​ គឺ 7225

ស្រាវជ្រាវ​ចង​ក្រង​ដោយ​ គេហទំព័រ​សាលារៀន salarean.com