គំនិតយោបល់ខ្លះស្តាប់ទៅហាក់ដូចជាល្អណាស់ និងសមហេតុផលណាស់ ប្រសិនបើគេអនុវត្តន៍តាមមុខតែនឹងទទួលបានជោគជ័យជាក់ជាពុំខាន។ ប៉ុន្តែការនិយាយនិងការធ្វើមិនដូចគ្នាទេ ដូចមានរឿងនិទានមួយដំណាលថា "កាលពីព្រេងនាយមានកណ្តុរមួយហ្វូងរស់នៅយ៉ាងសុខសាន្តនៅក្នុងផ្ទះមួយ។ ចំណេរចេរកាលក្រោយមក ម្ចាស់ផ្ទះបានយកឆ្មាមួយក្បាលមកចិញ្ចឹម។ ចាប់តាំងពីពេលនោះមក សត្វកណ្តុរទាំងអស់ត្រូវរស់នៅក្នុងសេចក្តីភ័យខ្លាច ព្រោះឆ្មានោះកាចណាស់ហើយតែងច ...
អានបន្តមាន សត្វទុង១ដើរស្វែងរកចាប់ត្រីជាអាហារ លុះហែលទៅបានឃើញត្រីក្អិត១ ហែលនៅខាងមុខខ្លួន ទុងនោះក៏ចឹកត្រីក្អិតនោះបាន ទើបវាគិតថាអត្មាអញនេះជាបក្សីរូបធំ ត្រូវតែបរិភោគត្រីធំៗយ៉ាងត្រីរស់ ត្រីឆ្តោ ត្រីប្រាជាដើមនោះ ទើបសមនឹងសក្តិយសរូបអញនេះ អាត្រីក្អិតរូបតូចមួយនេះ មិនសមគួរនឹងរូបអញឡើយ គិតហើយទុងក៏លែងត្រីក្អិតនោះចោលទៅ ហើយក៏ហែលទៅមុខទៀត លុះដល់កន្លែងមួយក៏ឃើញត្រីចង្វា១ហែលមកខាងមុខ ទុងនោះចឹកបានហើយគិតទៀតថា ត្រីចង្វានេះតូ ...
អានបន្តមានមនុស្សឆោតម្នាក់ជិះក្របីទៅស្រែយកស្រូវ១ល្អីទៅសាប ចៅនោះគិតថាអញ ជិះក្របីនេះវាធ្ងន់ហើយ បើឯងដាក់ស្រូវ១ល្អីលើខ្នងវាទៀត វារឹតតែធ្ងន់គ្នាណាស់ គួរតែជួយទូលវាកុំឲ្យគ្នាធ្ងន់ពេក ចៅនេះគិតដូច្នេះហើយទើបជិះក្របីបរទៅកាន់ស្រែ។ កាលណោះ ព្រះមហាក្សត្រាធិបតី ប្រើរាជអាមាត្យឲ្យដើររកមនុស្សឆោតក្នុងព្រះនគរ ថាបើមនុស្សឆោតនៅក្នុងទីណានោះ ឲ្យរាជអាមាត្យនាំមនុស្សនោះចូលទៅគាល់ នឹងព្រះរាជទានរង្វាន់ឲ្យរាជអាមាត្យតាមក្តីគាប់។ ឯអាមាត្យ ...
អានបន្តមានខ្មោចប្រុសមួយ អាស្រ័យក្នុងទីមួយបានឃើញប្រពន្ធអ្នកចំការម្នាក់ កើតកួចចិត្តប្រតិព័ទ្ធស្រឡាញ់នាងនោះ លុះណាប្ដីនាងមិននៅ អាខ្មោចនោះវាប្លែងកាយនិមិ្មតជារូបប្តីនាង ទៅដេកនឹងនាងនោះៗក៍សំគាល់ជាប្តីរបស់អាត្មា មិនដឹងជាខ្មោចប្លែងឡើយ ព្រោះដូចគ្នាណាស់។ ឯខ្មោចនោះតែបានឱកាស គឺអ្នកចំការមិននៅហើយ វាក៍តែងប្លែងកាយជារូបប្តីមកដេកនៅនឹងនាង ជារឿយៗរាល់កាលនោះហោង លុះយូរបន្តិចមកចៅប្តីនោះទៅព្រៃ ឯអាខ្មោចវាប្លែងម ...
អានបន្តមានសត្វសំពោចមួយដើរទៅឃើញមាន់ចែទំលើប្រគាបឈើមួយ ហើយសំពោចនោះចង់ស៊ីមាន់ទើបនិយាយជាកលឧបាយកុហកថា "នែមាន់ចែជាសំឡាញ់! អើយឥឡូវអញកាន់ព្រះអាជ្ញា ព្រះជាម្ចាស់ទ្រង់ត្រាស់ឲ្យប្រកាសប្រាប់អស់បណ្តាពួកសត្វដែលជា ពៀរសត្រូវនឹងគ្នានោះថាឲ្យព្រមព្រៀងនឹងគ្នា ចាប់ពីថ្ងៃនេះទៅកុំឲ្យមានសត្វណាយាយីគ្នាឡើយ នែមាន់ចែ យើងបានសុខសប្បាយហើយ ព្រោះព្រះជាម្ចាស់លោកប្រោសតាំងច្បាប់ថ្មីថា ឲ្យយើងជានឹងគ្នា ឥឡូវនេះខ្ញុំយល់ថា បាឯងក៏មកជាសំឡា ...
អានបន្តមានក្មេងកំព្រាម្នាក់រស់នៅស៊ីឈ្នួលលាងចានឲ្យគេ។ ក្មេងនោះជាក្មេងឧស្សាហ៍ធ្វើការជារៀងរាល់ថ្ងៃ និងទទួលបានប្រាក់ខែជាទៀតទាត់។ សម័យថ្ងៃមួយព្រះចៅផែនដីទតឃើញក្មេងនោះកំពុងលាងចាន ស្តេចត្រាស់សួរថា "ចៅឯងស៊ីឈ្នួលសព្វថ្ងៃនេះ មានប្រាក់ប៉ុន្មានហើយ?" ។ ក្មេងនោះឆ្លើយថា "សព្វថ្ងៃនេះខ្ញុំមានស្មើគ្នានឹងស្តេចផែនដី" ។ ស្តេចត្រាស់ថា "ការស៊ីឈ្នួលគេក្នុងលោកនេះ គឺការស៊ីឈ្នួលលាងចានជាការទាបថោកបំផុត ម្តេចចៅឯងអួតខ ...
អានបន្ត