សៀវភៅគឺជាប្រភពចំណេះដឹងដ៏សម្បូរបែបសម្រាប់អ្នកសិក្សា ស្រាវជ្រាវ។ ការអានមានប្រយោជន៍ក្រៃលែងដល់ជិវិតមនុស្ស។ ការខិតខំអានសៀវភៅមួយក្បាល ឲ្យយល់សេចក្តីជាក់ច្បាស់ ចាំខសំខាន់ៗ ប្រសើរជាងអានសៀវភៅដប់ក្បាលតែចាប់យកគោលសំខាន់មិនបាន។ ទោះបីអានសៀវភៅក្តី ស្តាប់សន្ទរកថាក្តី ចូរកុំស្តាប់ឬអានត្រឹមតែសេចក្តីដែលបានឮ ឬឃើញ។ ចូរពិចារណាឲ្យចូលដល់ជម្រៅអាថ៌កំបាំងពីខាងក្រោយអត្ថបទរបស់អ្នក និពន្ធ។ ពេលអានសៀវភៅត្រូវខិតខំវិនិច្ឆ័យថាអ្នកនិពន្ធមានវិធីនិពន្ធយ ...
អានបន្ត
ជានិច្ចកាលចូរធ្វើឲ្យថ្នាក់លើមានអារម្មណ៍ថា គាត់នៅតែជាមេ។ ប្រសិនបើអ្នកចង់ឲ្យគាត់ចាប់អារម្មណ៍ចូរកុំព្យាយាមបង្ហាញថា ខ្លួនឆ្លាតខ្លាំងពេក។ ចូរធ្វើឲ្យចៅហ្វាយនាយទទួលអារម្មណ៍ថា គាត់ឆ្លាតជាងអ្នកជានិច្ច បើធ្វើដូច្នេះបានអ្នកនឹងរក្សាអំណាចបានខ្ពស់។ រឿងពិតក្នុងប្រវត្តិសាស្ត្រ នីកូ ឡាស ហ្វូកេត ជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ស្តេច ល្វីស ទី១៤ ជាមនុស្សចូលចិត្តជប់លៀង ស្រីស្អាត និងកំណាព្យ។ គាត់ជាមនុស្សស្រឡាញប្រាក់ ដែលនាំឲ្យជីវិតរបស់ ...
អានបន្ត
តាមមូលដ្ឋានភូមិសាស្ត្រខ្មែរជាជនជាតិចូលចិត្តអួត ព្រោះខ្មែរឋិតក្នុងអំបូរខ្មែរមន ឯអំបូរខ្មែរមនមានទីតាំងស្ថិតនៅជ្រោយសុវណ្ណភូមិ។ ប្រជាជនដែលរស់នៅក្នុងជ្រោយសុវណ្ណភូមិរមែងសប្បាយចិត្តនឹងភោគទ្រព្យធម្មជាតិរបស់ខ្លួន ហើយញ៉ាំងចិត្តរបស់ខ្លួនឲ្យមានអំណួតអួតមិនដឹងខ្លួន។ ប្រជាជនដែលរស់នៅក្នុងជ្រោយសុវណ្ណភូមិគឺមន ចាម និងខ្មែរ ប៉ុន្តែសម័យនោះពុំមានកំណត់ព្រំដែនទេ។ គេរស់នៅតាមបែបកុលសម្ព័ន្ធ។ គេរកស៊ីជួញមាសជាមួយពួកព័រទុយគ្ហេដែលឧស្សាហ៍ធ្វើ ...
អានបន្ត
គេថាសុភមង្គលកើតមានក្នុងចិត្ត។ ប្រសិនបើចិត្តប្រសព្វតែនឹងរឿងល្អៗជារៀងរាល់ថ្ងៃ មានន័យថាសុភមង្គលក៏កើតមានជារៀងរាល់ថ្ងៃដែរ។ មនុស្សតែងរីករាយកាលណាគេបានធ្វើកិច្ចការដែលខ្លួនពេញចិត្ត និងយល់ថាខ្លួនបានធ្វើប្រយោជន៍ជារៀងរាល់ថ្ងៃ។ ចូរជ្រើសរើសសកម្មភាពណាមួយមកធ្វើជារៀងរាល់ថ្ងៃ ដើម្បីអភិវឌ្ឍន៍ស្មារតីនិងគំនិតច្នៃប្រឌិត។ សូមកុំមើលរំលងប្រយោជន៍ពីកិច្ចការតូចតាចឲ្យសោះ។ កាលណាយើងអាចចាប់ផ្តើមធ្វើកិច្ចការពីតូចឡើងទៅ យើងនឹងសន្សំសេ ...
អានបន្ត
ទុកមួយស្នៀតការពារខ្លួនជាពាក្យទំនៀមមួយដែលស្ថិតនៅក្នុងសន្តានចិត្តខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ពាក្យទំនៀមនេះ បង្ហាត់មនុស្សឲ្យចេះលាក់តម្រិះពោលគឺមិនបង្រៀនអ្នកដទៃឲ្យអស់ពីក្នុងខ្លួននោះទេ។ មានដំណាលមកថា កាលពីបូរាណកាលដ៏យូរលង់ណាស់មកហើយ ឆ្មា គឺជាគ្រូរបស់ខ្លា។ ឆ្មា បានបង្រៀនខ្លាឲ្យចេះគ្រប់វិជ្ជា។ ថ្ងៃមួយខ្លាបែរជាមានបំណងចង់សម្លាប់ឆ្មាចោល ប៉ុន្តែបំណងនេះមិនបានសម្រេចដោយសារឆ្មារត់ឡើងលើដើមឈើបាត់ ហើយខ្លាមិនចេះឡើងដើម ...
អានបន្ត
សង្គ្រាមចិត្តសាស្ត្រគឺជាមធ្យោបាយយកឈ្នះសង្គ្រាមដោយមិនបាច់ប្រើអាវុធ។ សង្រ្គាមចិត្តសាស្ត្រគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចការនយោបាយ សេដ្ឋកិច្ច យោធា និងមនោគមន៍វិជ្ជា។ សង្គ្រាមចិត្តសាស្ត្រ គឺជាសង្គ្រាមយកឈ្នះចិត្ត។ សង្រ្គាមចិត្តសាស្ត្រកើតមានតាំងពីយូរលង់ណាស់មកហើយ។ ក្នុងក្បួនសឹក ស៊ុន ជឺ (ចិនបូរាណ) ចែងថា កំពូលយុទ្ធសាស្ត្រសង្គ្រាមគឺការយកឈ្នះសត្រូវដោយមិនបាច់ប្រយុទ្ធ។ ដូច្នេះប្រការសំខាន់បំផុតក្នុងសង្គ្រាមគឺការវាយប្រហារទៅលើយុទ្ ...
អានបន្ត