ការហាត់បញ្ចេញសំលេងឲ្យបានត្រឹមត្រូវតាមភាសាដើមគឺរឿងមួយដែលអ្នករៀនភាសាអង់គ្លេសទូទៅប្រាថ្នាចង់បាន។ ក្នុងមេរៀននេះ អ្នកនឹងរៀនអំពីវិធីបញ្ចេញសំលេងសំខាន់ៗទាំង១៣មេរៀន ដែលជាគ្រឹះក្នុងការចាប់យកមេរៀនបញ្ចេញសំលេងកម្រិតខ្ពស់បន្តបន្ទាប់ទៀត។ ក្នុងមេរៀននីមួយៗ អ្នកអាចទាញយកឯកសារជាអក្សរ pdf និងជាសំលេង mp3 មកសិក្សា ស្តាប់ និងរៀនបញ្ចេញសំលេងតាម។ Unit One: TH [Ѳ], as in THINK, BATHROOM, and TEETH ឯកសារ pdf សំលេង mp3 Unit Two: TH [ð], as in ...
អានបន្ត
ពេលវេលាជាវត្ថុដ៏មានតម្លៃបំផុតក្នុងជិវិតមនុស្ស។ គេតែងប្រៀបធៀបពេលវេលាទៅនឹងមាសប្រាក់។ តាមពិតពេលវេលាមានតម្លៃខ្លាំងជាងមាសប្រាក់ទៅទៀត។ ពេលវេលាគឺជាជីវិត។ មនុស្សម្នាក់ៗ មានពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហេតុដូច្នេះ គេពុំគួរយកពេលវេលាទៅខ្ជះខ្ជាយចោលដោយឥតប្រយោជន៍ឡើយ។ គេគួរប្រើពេលវេលាឲ្យចំគោលដៅ ពោលគឺប្រើពេលវេលាភាគច្រើនបំផុតទៅលើកិច្ចការទាំងឡាយណាដែលផ្តល់ផ្លែផ្កានាថ្ងៃអនាគត។ ការចេះប្រើពេលវេលាឲ្យត្រូវតាមវត្ថុបំណង ...
អានបន្ត
មនុស្សគ្រប់រូបតែងប្រាថ្នាចង់បានចិត្តស្ងប់ ចិត្តស្រស់ថ្លា មិនល្អក់កករ។ សេចក្តីប្រាថ្នានេះ ជួនកាលក៏សមតាមបំណង ជួនកាលក៏មិនសមតាមបំណង។ ចិត្តរបស់មនុស្សហាក់ដូចជាស្ងប់ស្ងាត់បានតែមួយរយៈ តែក្រោយមកក៏ប្រែល្អក់កករឡើងវិញ ដោយមិនដឹងមកពីមូលហេតុអ្វី។ មនុស្សភាគច្រើនសុទ្ធតែធ្លាប់ចោទសួរខ្លួនឯងថា តើពេលណាទើបចិត្តរបស់ខ្ញុំស្រស់ថ្លា? តើពេលណាទើបខ្ញុំលែងស្មុគស្មាញ? ឆាកជីវិតមនុស្សហាក់ដូចជាជាប់ចំណង គឺចំណងចិត្តខ្លួនឯង។ ចំណងចិត្ត ...
អានបន្ត
មានតែការប្រែប្រួលទេដែលឥតប្រែប្រួល អ្វីៗគ្រប់យ៉ាងក្នុងលោកនេះតែងតែប្រែប្រួលជានិច្ច (ពុទ្ធោវាទ)។ នេះជាសច្ចភាពនៃជីវិត។ គេគួរចេះសង្កេតមើលការប្រែប្រួលដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃ និងចេះសម្របខ្លួនទៅតាមសភាពជាក់ស្តែងនៃជីវិត។ មនុស្សដែលមិនចេះសង្កេតមើលការប្រែប្រួល តែងគិតថាអ្វីៗគ្រប់យ៉ាងនឹងស្ថិតស្ថេរជានិច្ច ទីបំផុតទៅ ពួកគេនឹងបាត់បង់ប្រយោជន៍ក្នុងជីវិតដោយមិនដឹងខ្លួន ព្រោះមិនអាចបត់បែនទាន់សភាពការណ៍បាន។ ក្នុងសៀវភៅ Who move ...
អានបន្ត
មនោមយិទ្ធិ ប្រែថាអំណាចរបស់ចិត្ត ឬសម្រេចបានដោយអំណាចរបស់ចិត្ត។ សៀវភៅមនោមយិទ្ធិ ជាប្រភេទទស្សនវិជ្ជាអប់រំសាងកម្លាំងដួងចិត្ត។ សៀវភៅនេះនិពន្ធដោយ សាស្ត្រាចារ្យ ប៉ូល ហ្សារកូត៍ និងប្រែសម្រួលជាភាសាខ្មែរ ដោយ ស៊ា ប៊ុនភេង បោះពុម្ព នៅព.ស ២៥១៧ ត្រូវនឹង គ.ស ១៩៧៣។ បើតាមការអះអាងរបស់អ្នកនិពន្ធ ជនទាំងឡាយណាដែលបានអនុវត្តន៍ ខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំក្នុងសៀវភៅនេះ នឹងក្លាយទៅជាមនុស្សមានចិត្តរឹងប៉ឹង អាចបង្គាប់ខ្លួនឯង អ្នកដទៃ និងបញ្ជៀសគ្រោះអ ...
អានបន្ត
សៀវភៅ The Secret (អាថ៌កំបាំង) គឺជាសៀវភៅដ៏ល្បីល្បាញមួយក្នុងលោក ដែលលក់ដាច់ជាង ១៩ លាន ក្បាល និងត្រូវបានបកប្រែជាង ៤០ ភាសា នៅទូទាំងពិភពលោក។ សៀវភៅនេះនិពន្ធដោយ អ្នកស្រី រ៉នដា (Rhonda Byrne)។ កាលពីអតីតកាលជីវិតរបស់អ្នកស្រី រ៉នដា ស្ថិតក្នុងសភាពអាប់អួរ និងក្រលំបាកក្រៃលែង។ ក្រោយមកអ្នកស្រីបានស្វែងរកឃើញអាថ៌កំបាំងមួយ ដែលបង្កប់នៅក្នុងសៀវភៅមួយក្បាលដែលនិពន្ធតាំងពីជាង១រយឆ្នាំមុនមកម្ល៉េះ។ អ្នកស្រីបានអនុវត្តន៍តាមរូបមន្តអាថ៌កំបាំងនៅក្នុង ...
អានបន្ត