ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ដើម្បី​សេចក្តីសុខ​ក្នុង​ជីវិត​គេ​ត្រូវ​គោរព​ឲ្យ​​បាន​៦​ទិស

អ្នក​ដែល​ប្រាថ្នា​សេចក្តីសុខ​សុភមង្គល​ក្នុង​ជិវិត​រស់​នៅ​ ត្រូវ​គោរព​ឲ​បាន​៦​ទិសៈ

 ១​. គោរព​មាតា​បិតា (ទិស​ខាង​កើត)
 ២. គោរព​គ្រូ​បង្រៀន​ (ទិស​ខាង​ត្បូង)
 ៣. គោរពភរិយា​ បុត្រ​ធីតា (ទិស​ខាង​លិច)
 ៤. គោរព​មិត្ត​សំឡាញ់ (ទិស​ខាង​ជើង)
 ៥. គោរព​អ្នក​បម្រើ កម្មករ (ទិស​ខាង​ក្រោម)
 ៦. គោរព​សាមណព្រាហ្មណ៍ ព្រះ​សង្ឈ...(ទិស​ខាង​លើ)

 ការ​គោរព​មាតា​បិតា

 - ចិញ្ចឹម​បី​បាច់​ថែ​រក្សា​លោក ដូច​ដែល​លោក​ចិញ្ចឹម​យើង

 - ជួយ​ធ្វើ​កិច្ច​ការ​របស់​លោក

 - ទំនុក​បម្រុង​វង្ស​ត្រកូល​មិន​ឲ​សាប​សូន្យ

 - ធ្វើ​ខ្លួន​ឲ​សក្តិ​សម​ជា​អ្នក​ទទួល​ទ្រព្យ​ មរតក និ​ជា​អ្នក​បន្ត​វង្ស​ត្រកូល

 - ពេល​លោក​មរណភាព​ហើយ​ធ្វើ​បុណ្យ​ឧទ្ទិស​ជូន​លោក

 ការ​គោរព​គ្រូ​បង្រៀន

 - ក្រោក​ទទួល​ពេល​លោក​ដើរ​ចូល​មក

 - ចូល​ទៅ​រក​លោក​ដើម្បី​សុំ​បម្រុង​បម្រើ ប្រឹក្សា​សាក​សួរ និង​សុំ​ឱ​វាទ​ជាដើម

 - តាំង​ចិត្ត​រៀន​ ស្រឡាញ់​ការសិក្សា ចេះ​ស្តាប់​ឲ​កើត​បញ្ញា

 - ប្រណិបត្តិ​ ឧបដ្ឋាន​បម្រើ​លោក

 - រៀន​សូត្រ​ ដោយ​គោរព​មិន​លះ​បង់​មិន​ខ្ជី​ខ្ជា

 ការ​គោរព​ភរិយា​និង​បុត្រ​ធីតា

 ភរិយា

 - លើក​ដំកើង ផ្តល់​កិត្តិយស​ ឲ​សម​ឋានៈជា​ភរិយា​ខ្លួន

 - មិន​ប្រមាថ​មើល​ងាយ

 - ប្រគល់​សម្ភារៈ​ជា​ធំ​ក្នុង​ផ្ទះ

 - រក​គ្រឿង​ប្រដាប់​តុប​តែង ជា​គ្រឿង​ជា​រង្វាន់​តាម​ឱកាស

 បុត្រ​ធីតា

 - ហាម​កូន​មិន​ឲ​ធ្វើ​អាក្រក់

 - ឲ​កូន​តាំង​នៅ​ក្នុង​សេចក្តី​ល្អ

 - ឲ​កូន​សិក្សា​រៀន​សូត្រ

 - រៀប​ចំ​ទុក​ដាក់​កូន​ចៅ​ឲ​មាន​គូ​ស្រករ ផ្ទះ​សំបែង

 ការ​គោរព​មិត្ត

 - ចែក​ចាយ​របស់​ដែល​សម​គួរ​ឲ​ដល់​មិត្ត

 - ពោល​ពាក្យ​ពីរោះ​ផ្អែម​ល្អែម

 - ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក

 - រួម​សុខ​រួម​ទុក្ខ​ជាមួយ​មិត្ត

 - ស្មោះ​ត្រង់​មាន​សច្ចៈ​ជាមួយ​គ្នា

 ការ​គោរព​អ្នក​បម្រើ​កម្មករ

 - ឲ​រង្វាន់​បៀវត្ស​សម​គួរ​ដល់​ការងារ​ និង​ការ​រស់​នៅ

 - ជួយ​រក្សា​ព្យា​បាល​ចិញ្ចឹម​ពេល​មានជំងឺ

 - បាន​របស់​ប្លែកៗពិសេស​មក ក៏​បែង​ចែក​ឲ

 - ឲ​មាន​ថ្ងៃ​ឈប់​សម្រាក និង​វិស្សមកាល​តាម​ឱកាស​សម​គួរ

 ពុទ្ធោវាទ

វាយ​អត្ថបទ​ដោយ​ គេហទំព័រ​សាលារៀន salarean.com