ទីវាលលំហធ្វើឲ្យខួរក្បាលមនុស្សភាន់ច្រឡំ
ចាស់បូរាណខ្មែរយើងច្រើននិយាយថាវង្វេងវាល គឺមានន័យថាពេលស្ថិតក្នុងទីវាលលំហគ្មានដើមឈើឬអ្វីជាគោល មនុស្សយើងនឹងវង្វេងមិនដឹងទៅទិសណា មកទិសណាទេ។ ពាក្យនេះពិតជាត្រូវណាស់ ក្រុមអ្នកវិទ្យាសាស្ត្រអាឡឺម៉ង់បានពិសោធន៍ឃើញថា កាលណាដើរក្នុងទីវាលដេលគ្មានអ្វីជាតម្រុយខួរក្បាលមនុស្សនឹងភាំង គឺខួរក្បាលប្រាប់ថាដើរត្រង់ តែតាមការពិតគឺដើរវៀចសោះ។
មនុស្សយើងនឹងដើររាងជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ២០ម៉ែត្រ ប្រសិនបើគេបិទភ្នែកជិតមិនឲ្យមើលឃើញពិភពខាងក្រៅ។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
