ឆ្នាំងដាំទឹកប្រើពន្លឺព្រះអាទិត្យ
ពេលខ្លះគំនិតសាមញ្ញគឺល្អបំផុត។ ដោយសារបញ្ហាខ្វះខាតទឹកស្អាតនៅក្នុងតំបន់មួយចំនួនក្នុងពិភព លោក ទើបអ្នកស្រាវជ្រាវបានព្យាយាមរកវិធីដោះស្រាយបញ្ហាទឹកស្អាតនេះ ជាជាងពឹងពាក់ទៅលើធម្មជាតិ។ ពួកគេក៍ចង់បានអ្វីមួយដែលមិនចាំបាច់ចំណាយច្រើន ហើយអាចបង្កើតដោយសិប្បករបានទៀតផង។ ទីបំផុតគេបានរកឃើញចង្ក្រាន ដែលធ្វើចេញពីភាជន៍ដី។
ចង្ក្រាននេះដាក់បានទឹកចំនួន៥លីត្រ ដែលវាដំណើរការដោយ កម្តៅនៃកំដៅថ្ងៃបានជះមកលើចង្ក្រាននេះ ធ្វើឲ្យទឹកក្តៅក្លាយជាចំហាយ ដែលបានបង្កើតជាសំព៊ាធ បន្ទាប់មកចំហាយទឹកនោះរមៀលធ្លាក់ចុះមកក្នុងចានសម្រាប់ត្រងដែល ស្ថិតនៅផ្នែកខាងក្រោមនៃចង្ក្រាន។ អ្នកស្រាវជ្រាវបានដាក់ឈ្មោះចង្ក្រាននេះថា Eliodomestico ។ តំលៃសរុបក្នុងការផលិតរបស់នេះត្រឹមតែ៥០ដុល្លាបុណ្ណោះ។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
