រូបភាពធ្វើឲ្យឈឺក្បាល
សំលឹងមើលរូបភាពនេះអ្នកនឹងមានអារម្មណ៍ថាឈឺក្បាល។ ក្រឡេកមួយភ្លែតអ្នកមើលឃើញដូចជារូបភាពឆ្អឹងកងខ្នង លុះមើលយូរទើបឃើញថាវាជារង្វង់មូល។ ព័ត៌មានដែលបញ្ជូនទៅខួរក្បាលមានសភាពប្រទាំងប្រទឹសគ្នា ម្តងជាឆ្អឹងកងខ្នង ម្តងជារង្វង់មូល។ លទ្ធផលចុងក្រោយគឺសម្រេចថាជាឆ្អឹងកងខ្នង ។
រូប ភាពនេះត្រូវបានអ្នកវិទ្យាសាស្ត្រយកមកសិក្សាអំពីដំណើរការរបស់ ខួរក្បាល។ ជួនកាលប្រព័ន្ធចក្ខុវិញ្ញាណរបស់មនុស្សក៏ផ្តល់ព័ត៌មានខុសទៅខួរ ក្បាលដែរ។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
