បច្ចេកវិទ្យាសាកថ្មទូរស័ព្ទដោយមិនបាច់មានខ្សែ
សព្វថ្ងៃនេះគេសង្កេតឃើញថា មានការកើនឡើងនូវការប្រើប្រាស់ទូស័ព្ទនឹង មានបញ្ហាជាច្រើនចំពោះរឿងអស់ថ្ម។ មនុស្សភាគច្រើនត្រូវតែយកប្រដាប់សាកថ្មតាមខ្លួន។ អ្នកខ្លះ មានឧបករណ៍សាកក្នុងឡានថែមទៀតផង តែនៅតែមិនមានភាពងាយស្រួលក្នុងការប្រើប្រាស់ឡើយ។
សព្វថ្ងៃ បច្ចេកវិទ្យាមានការរីកចំរើនឡើងៗ ដែលជាពេលវេលាមួយនៃការប្រើប្រាស់ឧបករណ៍ទាំងអស់ដោយអត់ខ្សែ ដូចជា កាសស្តាប់ ភ្ជាប់ Internet តាម WIFI ជាដើម។ ឥឡូវនេះគេបានបង្កើតបច្ចេកវិទ្យាមួយទៀតដែលពិតជាមានផាសុកភាព មែនទែន ហើយយើងមិនចាំបាច់ខ្វល់ខ្វាយពីរឿងអស់ថ្មទៀតទេ គឺការសាកថ្មដោយប្រព័ន្ធអត់ខ្សែ។ គេសង្ឃឹមថាបច្ចេកវិទ្យានេះ នឹងធ្លាក់មកដល់ដៃសាធារណជនឆាប់ៗនេះ។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
