ចង់មានការចងចាំល្អត្រូវចេះសម្រាក
ថ្មីៗនេះក្រុមអ្នកឯកទេសខាងចិត្តវិទ្យាបានបោះផ្សាយនូវរបកគំហើញ របស់ខ្លួនក្នុងសារព័ត៌មានវិទ្យាសាស្ត្រផ្នែកចិត្តសាស្ត្រថា វិធីដ៏ល្អបំផុតក្នុងការបង្កើនការចងចាំគឺត្រូវសម្រាកមួយភ្លែត ក្រោយពេលយើងរៀនចំណេះដឹងថ្មីអ្វីមួយ។ ក្រុមអ្នកចិត្តសាស្ត្រមកពីសាកលវិទ្យាល័យអុកស្វឹត និងសាកលវិទ្យាល័យពីរទៀត បានធ្វើតេស្តសាកល្បងទៅលើមនុស្សដែលមានអាយុពី ៦១ ទៅ ៨១ ឆ្នាំ។
បន្ទាប់ពីនិទានរឿងប្រាប់ពួកគេហើយ មួយសប្តាហ៍ក្រោយមក គេពិសោធន៍មើលការចងចាំរបស់អ្នកទាំងនោះ។ លទ្ធផលគឺអ្នកដែលបានសម្រាក ចងចាំបានច្រើនជាងអ្នកដែលមិនបានសម្រាក។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
