ប្រើទឹកនោមជំនួសសាំង
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យអូហាយយ៉ូ បានរកឃើញវិធីទាញយក អ៊ីដ្រូសែន ប្រកបដោយប្រសិទ្ធភាពខ្ពស់ចេញពីទឹកនោម។ របកគំហើញនេះអាចឲ្យគេយកទៅប្រើជាឥន្ធនៈសម្រាប់យានយន្តហើយថែម ទាំងអាចជួយកាត់បន្ថយទឹកកខ្វក់បានទៀតផង។ ការចម្រាញ់អ៊ីដ្រូសែនតាមបច្ចេកទេសនេះចំណាយអស់ថ្លៃដើមតិចព្រោះ អាតូមអ៊ីដ្រូសែនមិនសូវតោងជាប់នីដ្រូសែនដូចតោងជាប់អុកស៊ីសែនក្នុង ទឹកទេ។
ប៉ុន្តែគុណវិបត្តរបស់វាគឺអាចនឹងបំភាយចេញជាឧស្ម័នអាម៉ូញាត់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពដូចជាជំងឺហឺតជាដើម។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
