មនុស្សយន្តថែសួន
អ្នកវិទ្យាសាស្ត្រមួយក្រុមរបស់វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាធ្យូសេត សហរដ្ឋអាមេរិច បានច្នៃបង្កើតជាមនុស្សយន្តដែលអាចមើលថែសួន ដាំដុះនិងប្រមូលផលបាន។ ការសាកល្បងលើកដំបូង គឺទៅលើការដាំដុះថែរក្សាប៉េងប៉ោះ។ មនុស្សយន្ត ផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ និងសំលឹងមើលដើមប៉េងប៉ោះតាមរយៈកាមេរ៉ាវិបខេម រួចចាប់កាន់និងស្រោចទឹក ពេលវាកំណត់ដឹងថាដើមប៉េងប៉ោះនោះត្រូវការទឹកបន្ថែម។ ថ្ងៃអនាគតមនុស្សយន្តនេះនឹងអាចធ្វើកិច្ចការទាំងឡាយក្នុងសួនបាន ជំនួសមនុស្ស ហើយគេសង្ឃឹមថានឹងអាចយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្មផងដែរ លើគ្រប់បន្លែនិងផ្លែឈើ។

ប្រភព៖ discovery
ប្រែសម្រួលដោយ គេហទំព័រសាលារៀន salarean.com
