គន្លឹះកែប្រែភាពខ្ជិលច្រអូស
សភាពខ្ជិលគឺជាធម្មជាតិម្យ៉ាងដែលតែងដក់ជប់ក្នុងសន្តានចិត្តមនុស្សទូទៅ។ បើទោះបីជាមនុស្សគ្រប់រូបទទួលស្គាល់ថា ភាពខ្ជិលគឺជាសត្រូវលេខមួយរបស់ភាពជោគជ័យក៏ដោយ ក៏ជួនកាល គេគ្មានវិធានការចំពោះវាទាល់តែសោះ។ វិធីសាស្រ្តខាងក្រោមប្រហែលជាអាចជួយអ្នកឲ្យយកឈ្នះលើភាពខ្ជិលច្រអូសបាន ឬយ៉ាងហោចណាស់ជួយបំលែងភាពខ្ជិលឲ្យទៅជាប្រយោជន៍៖

១.មនុស្សទូទៅច្រើនខ្ជិលមិនចង់ទទួលកិច្ចការដែលថ្នាក់លើដាក់ឲ្យទេ។ ការប្រកែកមិនព្រមទទួលធ្វើការណាមួយ ពុំមែនជារឿងល្អប៉ុន្មានទេ។ ប៉ុន្តែបើគេពិតជាចង់ប្រកែកមិនព្រមទទួលគេត្រូវថ្លឹងថ្លែងការងារជាមុនសិន គឺប្រកែកតែកិច្ចការណាដែលមើលទៅអាចប្រកែកតែប៉ុណ្ណោះ(មិនមែនជាការងារស្នូល)។ ប៉ុន្តែចំពោះកិច្ចការណាដែលមិនអាចប្រកែកបាន(កិច្ចការស្នូល) គេគួរស្ទុះស្ទាទទួលយកភ្លាម ធ្វើហាក់ដូចជាពេញចិត្តចង់ទទួលយកណាស់ (ព្រោះអ្នកដឹងរួចជាស្រេចទោះបីចង់ឬមិនចង់អ្នកគង់តែត្រូវធ្វើដដែល)។ ធ្វើបែបនេះ ចៅហ្វាយនាយពិតជាពេញចិត្តជាក់ជាពុំខាន។ នៅពេលដែលចៅហ្វាយពេញចិត្តហើយ គាត់នឹងមានចិត្តអនុគ្រោះច្រើន។
២. គ្រប់កិច្ចការដែលអ្នកទទួលថាធ្វើហើយ ចូរចំណាយពេលធ្វើឲ្យចប់ចុងចប់ដើម បើទោះបីជាអ្នកខ្ជិលមិនចង់ធ្វើក៏ដោយ។ ចូរគិតថា បំណាច់នឹងទទួលធ្វើកិច្ចការនេះទៅហើយ គួរធ្វើឲ្យល្អបំផុតតាមដែលអាចទៅបាន ព្រោះចង់មិនចង់ក៏ចំណាយពេលវេលាដើម្បីវាទៅហើយ បើមិនខំធ្វើឲ្យល្អ នាំឲ្យខាតទាំងពេល ខាតទាំងកេរ្តិ៍ឈ្មោះ។
៣. រៀងរាល់ថ្ងៃចូរដាស់តឿនខ្លួនឯងថា ខ្ជិលក៏ខ្ជិលចោះ+ តែការងារត្រូវតែឈានមុខគេជានិច្ច។
និពន្ធដោយគេហទំព័រសាលារៀន salarean.com
