ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

កុំ​បោះ​បង់​សេចក្តី​ព្យាយាម​ កុំ​មើល​ស្រាល​ខ្លួន​ឯង

ជីវិត​ជាការ​តស៊ូ  ពាក្យ​នេះ​យើង​តែ​ឮ​ជា​រឿយៗ​ តែ​ក៏​ភ្លេច​ជា​រឿយ​ៗ​ដែរ​។ នៅ​ពេល​ជួប​បញ្ហា​ក្នុង​ជីវិត​យើង​ហាក់​ដូច​ជា​បាត់​បង់​ក្តី​សង្ឃឹម​ មិន​ដឹង​រក​ច្រក​ចេញ​តាម​ណា​។ វីដេអូ​ខាង​ក្រោម​ជួយ​ដាស់​ស្មារតី​ឲ្យ​មនុស្ស​គ្រប់​រូប​ដឹង​ថា​ សេចក្តី​ព្យាយាម​​ ជួយ​ឲ្យ​យើង​យក​ឈ្នះ​បាន​រឿង​គ្រប់​យ៉ាង​​.​.​.​​ មនុស្ស​ម្នាក់​ៗ​មាន​សក្តានុពល​ហួស​ពី​ការ​គិត​របស់​ខ្លួន​ទៅ​ទៀត​។ ចំនុច​សំខាន់​ជាង​គេ​គឺ​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ ថា​ខ្លួន​អាច​ធ្វើ​បាន​។

វីដេអូ​ខាង​ក្រោម​បង្ហាញ​ពី​ដំណើរ​ជីវិត​របស់​ទាហាន​ជើង​ចាស់​ម្នាក់​ដែល​ធ្លាក់​ខ្លួន​ពិការ​ជើង។ គ្រូ​ពេទ្យ​ប្រាប់​គាត់​ថា​គាត់​លែង​អាច​ដើរ​បាន​អស់​មួយ​ជីវិត​.​.​.​។ ជីវិត​របស់​គាត់​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម​.​.​.​។ ..​.​ ក្រោយ​មក​ដោយ​​ក្តី​ក្លាហាន​ហ៊ាន​សាក​ល្បង​ជំនះ​.​. . បូ​ក​ផ្សំ​នឹង​សេចក្តី​ព្យាយាម​.​.​.​ គាត់​អាច​ដើរ​បាន​ដូច​មនុស្ស​ធម្មតា​វិញ​.​.​.​



នេះ​ពិត​ជា​មេរៀន​ជីវិត​ដ៏​មាន​តម្លៃ​..​.​​ កុំ​បោះ​បង់​សេចក្តី​ព្យាយាម​ កុំ​មើល​ស្រាល​ខ្លួន​ឯង  ។