ផ្ទះកណ្តាលទឹក
កូនផ្ទះមួយនេះត្រូវបានគេសាងសង់ឡើងតាំងពីឆ្នាំ ១៩៦៨ មកម្ល៉េះ។ បើគិតទៅមានរយៈពេល ៤៥ ឆ្នាំ មកហើយ។ ផ្ទះតូចនេះអាចតាំងនៅបានដោយឆ្លងកាត់ព្យុះភ្លៀងច្រើនរដូវកាល។ វាមានទីតាំងស្ថិតនៅទីក្រុង បាជីណា បាស្តា ប្រទេសស៊ែប៊ី។ ផ្ទះនេះត្រូវបានយុវជនមួយក្រុមសាងសង់ឡើង ក្នុងគោលបំណងសម្រាកលំហែរកាយ និងគេងមើលទេសភាពតាមដងទន្លេ។ ការសាងសង់ផ្ទះនៅកណ្តាលទឹកដូច្នេះ មិនមែនជារឿងងាយស្រួលឡើយ។ សម្ភារៈសម្រាប់សាងសង់ត្រូវដឹកជញ្ជូនដោយទូក ហើយត្រូវជំនះជាមួយកម្លាំងទឹក។ ... បច្ចុប្បន្នកូនផ្ទះនេះ បានក្លាយជាទីទាក់ទាញភ្ញៀវទេសចរណ៍នៅប្រទេសស៊ែប៊ី។



