ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

តើ​បុរស​គិត​ពី​អ្វី​​ក្រៅ​ពី​រឿង​រួម​ភេទ​?

សាស្ត្រា​ចារ្យ​ Sheridan Simove នៅ​អង់​គ្លេស​ចំណាយ​ពេល​ជាង​៣៩​ឆ្នាំ​ ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​​ដ៏​លំបាក​អំពី​ប្រធាន​បទ​មួយ​នេះ។ លទ្ធ​ផល​ដែល​លោក​រក​ឃើញ​ត្រូវ​បាន​បោះ​ផ្សាយ​ក្នុង​សៀវភៅ​មួយ​ក្បាល​របស់​លោក​ដែល​មាន​ចំណង​ជើង​​ថា What Every Man Thinks about Apart from Sex អ្វី​ដែល​បុរស​គ្រប់​រូប​គិត​ក្រៅ​ពី​រឿង​រួម​ភេទ។ លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា "​ក្រៅ​ពី​រឿង​រួម​ភេទ​ បុរស​មិន​គិត​ដល់​អ្វីទាំង​អស់​"។ ហេតុ​នេះ​ទើប​សៀវភៅ​របស់​លោក​មាន​កម្រាស​​ ២០០ ទំព័រ​ តែ​សាច់​ខាង​ក្នុង​ទទេ​ មិន​មាន​សរសេរ​អ្វី​ទាំង​អស់​។ លោក​​ចង់​​ប្រកាស​ប្រាប់​ពិភព​លោក​អំពី​របក​គំហើញ​នេះ។ ជាការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ដែល​សៀវភៅ​គ្មាន​អក្សរ​មួយ​តួ មាន​តែ​គម្រប​មួយ​ក្បាល​នេះ​ ក្លាយ​ជាសៀវភៅ​ដែល​លក់​ដាច់​ជាង​គេបំផុត​។ សូម្បី​តែ​អ្នក​និពន្ធ​ក៏​មិន​ដែល​គិត​ដល់​ដែរ។

ប្រភពៈ www.telegraph.co.uk

សាលារៀន salarean.com