វិធីសាស្ត្រសម្រាកខួក្បាល
ខួក្បាលជាចំណែកដ៏សំខាន់ជាងគេមួយនៃរាងកាយ។ ការសម្រាកខួក្បាល អាចជួយបង្កើនការចងចាំ និងជួយឲ្យខួក្បាលរឹងមាំល្អ។ គេគួរទម្លាប់សម្រាកខួក្បាលជារៀងរាល់ថ្ងៃដោយចំណាយពេលខ្លីៗ។

វិធីសម្រាក ៖ ចូរសណ្តូកខ្លួនដេកដោយលៃយ៉ាងណាឲ្យគ្រប់ផ្នែកទាំងអស់នៃរាងកាយសម្រាកបានទាំងមូល។ ចូរបិទភ្នែកដកដង្ហើមចេញចូលមួយៗឲ្យស្មើគ្នា រួចធ្វើលំនឹកគិតថារាងកាយរបស់ខ្លួនចាប់ផ្តើមសម្រាកពីចុងជើងបន្តិចម្តងៗរាលឡើងមកដល់ពោះ ទ្រូង ក ក្បាល និងពេញទាំងរាងកាយ។ ចូរតាំងចិត្តឲ្យមូលតែនឹងអារម្មណ៍ថារាងកាយសម្រាកគ្រប់ផ្នែក និងបន្តដកដង្ហើមចេញចូលៗ រហូតដល់មានអារម្មណ៍ថាខ្យល់ចូលពេញសួត ចូរធ្វើឲ្យបានហោចណាស់ឲ្យបាន ១០ នាទី ក្នុងមួយថ្ងៃ។ ចូរអនុវត្តន៍បែបនេះជារៀងរាល់ថ្ងៃ នោះអ្នកនឹងឃើញថាខ្លួនឯងប្រសើរជាងមុន ខួក្បាលមានភាពស្រស់បោះ និងចងចាំបានល្អជាងមុន។ វិធីសាស្ត្រនេះជួយកាត់បន្ថយភាពតានតឹងប្រចាំថ្ងៃ និងជួយកសាងទំនុកលើខ្លួនឯង។
រៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
