គោលការណ៍ ៣ យ៉ាង ដើម្បីជោគជ័យក្នុងជីវិត
ទោះបីជាអ្នកបំពេញការងារអ្វីក៏ដោយ ចូរប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ យ៉ាង គឺ គុណភាព បរិមាណ និងទឹកចិត្ត។
១. គុណភាព ៖ បំពេញការងារប្រកបដោយគុណភាពខ្ពស់ ចប់ចុងចប់ដើម និងមានប្រសិទ្ធភាពខ្ពស់។
២. បរិមាណ ៖ បន្ថែមពីលើគុណភាពនៃការងារ ចូរធ្វើផ្តល់នូវបរិមាណឲ្យបានច្រើនគ្រប់ពេលវេលាតាមដែលអាចធ្វើទៅបាន។
៣. ទឹកចិត្ត ៖ ក្នុងបរិបទនៃសង្គមសព្វថ្ងៃ ការបំពេញការងារប្រកបដោយគុណភាពនិងបរិមាណនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺត្រូវមានទឹកចិត្តបន្ថែមទៀត។ គេត្រូវសំដែងឲ្យឃើញពីស្មារតីស្រឡាញ់ការងារ និងទឹកចិត្តពុះពារក្នុងរាល់កិច្ចការដែលខ្លួនបំពេញ។ ក្រៅពីនោះ គេត្រូវចេះសហការឲ្យស៊ីសង្វាក់ជាមួយមិត្តរួមការងារដទៃទៀត។
និពន្ធ ៖ Napoleon Hill
ប្រែសម្រួលដោយគេហទំព័រ សាលារៀន salarean.com
