ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

កុំ​ដាស់​មនុស្ស​​គេង​​មមើ​

អាការៈ​គេង​មមើ​ជា​អាការៈ​ធម្មជាតិ​មួយ​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​មួយ​ចំនួន​។ មនុស្ស​ខ្លះ​មមើ​ ទៅ​ចំអិន​អាហារ​ ឬ​ធ្វើ​សកម្ម​ភាព​ផ្សេង​ៗ​ទាំង​មិន​ដឹង​ខ្លួន​។ ក្រុម​អ្នក​ឯកទេស​ខាង​វេជ្ជ​សាស្រ្ត​បញ្ជាក់​ថា​ ការ​គេង​មមើ​កើត​មាន​ក្នុង​ដំណាក់​កាល​ទី​៣​នៃ​ដំណេក​ ដែល​ជា​ដំណាក់​កាល​លង់​លក់​បំផុត។​ ហេតុ​នេះ​ គេ​មិន​គួរ​ដាស់​មនុស្ស​ដែល​កំពុង​មមើ​ទេ​ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មនុស្ស​នោះ​ ភ្ញាក់​ក្រញ៉ាង​ វង្វេង​ស្មារតី​ យ៉ាង​ហោច​ណាស់​ ៣០​នាទី​ទើប​ស្វាង​ដឹង​ខ្លួន​វិញ​។ ម្យ៉ាង​ទៀត​ យើង​មិន​ដឹង​ថា​គេ​កំពុង​តែ​មមើ​ពី​រឿង​អ្វី​ទេ​។ រឿង​ដែល​គេ​កំពុង​មមើ​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​បាន​។

គេហទំព័រ​សាលារៀន