ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ហេតុអ្វី​ជួន​កាល​យើង​ចង់​រក​អ្វី​មួយ​​ហើយ​បែរ​ជា​ភ្លេច​រក​នឹក​មិន​ឃើញ

មនុស្ស​ទូទៅ​ច្រើន​ជួប​ប្រទះ​រឿង​ដូច​គ្នា​គឺ​ចង់​រក​របស់​អ្វី​ម្យ៉ាង​នៅ​ក្នុង​ ផ្ទះ។ កំពុង​តែ​ដើរ​សំដៅ​ទៅ​រក​ស្រាប់​តែ​ភ្លេច​ភ្លាម​មិនដឹង​​ថា​ខ្លួន​ចង់​រក​ អ្វី។ ក្រុម​អ្នក​ចិត្ត​សាស្ត្រ​បាន​សិក្សា​ស្វែង​រក​មូល​ហេតុ​នេះ ហើយ​បាន​រក​ឃើញ​ថា​ខួរ​ក្បាល​មនុស្ស​យើង​នឹង​ភាន់​ច្រឡំ​បំភ្លេច​រឿង​ចាស់​ ចោល​កាល​ណា​យើង​ដើរ​ឆ្លង​កាត់​ទ្វា។ ខួរ​ក្បាល​ចាត់​ទុក​ទ្វា​ដូច​ជា​ព្រំ​ខណ្ឌ​រវាង​ព្រឹត្តិការណ៍​មួយ​ទៅ​ ព្រឹត្តិការណ៍មួយ​ទៀត។ នៅ​ពេល​យើង​ឆ្លង​កាត់​ទ្វា​ខួរក្បាល​កំណត់​ថា​ព្រឹត្តិការណ៍​ចប់​សព្វ​គ្រប់ ​ និង​ចូល​ទៅកាន់​ព្រឹត្តិការណ៍​ថ្មី​ស្រឡាង​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​ភ្លេច​ ថា​ពី​មុន​យើង​ចង់​មក​រក​អ្វី។ លុះ​យើង​ដើរ​ចេញ​ទៅ​កន្លែង​ដើម​វិញ​ទើប​នឹក​ឃើញ​ថា​ចង់​បាន​របស់​នេះ​របស់​ នោះជាដើម។

សាលារៀន salarean.com