គន្លឹះរំលាយភាពតានតឹង
១. និយាយវាចេញមក៖ នៅពេលអ្នកជួបរឿងព្រួយចិត្ត អ្នកគួរនិយាយពិភាក្សាជាមួយនរណាម្នាក់ដែលអ្នកជឿទុកចិត្ត ដើម្បីឲ្យធូរទ្រូង។
២. រត់គេចមួយរយៈ ៖ ពេលជួបបញ្ហាពិបាកចិត្ត អ្នកគួរគេចមួយរយៈ ទៅធ្វើសកម្មភាពណាមួយផ្សេងដូចជាលេងកីឡាជាដើម។
៣. គិតនិងធ្វើអ្វីៗប្រកបដោយហេតុផល
៤. ធ្វើអំពើល្អ ជួយអ្នកដទៃ៖ ប្រសិនបើអ្នកគិតតែពីព្រួយចិត្តនឹងខ្លួនឯងឥតឈប់ឈរ ចូរសាកល្បងធ្វើអំពើល្អអ្វីម្យ៉ាងជួយដល់អ្នកដទៃ។ ធ្វើបែបនេះ នឹងជួយដកទុក្ខព្រួយ ចេញពីក្នុងខ្លួនអ្នក ក៏ដូចជាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ថាខ្លួនបានធ្វើអ្វីម្យ៉ាងដែលមានតម្លៃ។
៥. ដោះស្រាយបញ្ហាម្តងមួយៗ៖ សម្រាប់អ្នកដែលកំពុងជួបភាពតានតឹង កិច្ចការសាមញ្ញៗក៏មើលទៅហាក់ដូចជាលំបាក។ ដើម្បីដោះស្រាយបញ្ហានេះ ចូរយកកិច្ចការសំខាន់ៗមកធ្វើមុនគេ។ នៅពេលដែលអ្នកអាចបញ្ចប់បានពីរ ឬបីហើយ អ្នកនឹងអាចបញ្ចប់កិច្ចការផ្សេងទៀតដែលនៅសល់បានដោយងាយ។
៦. កុំតឹងតែងចំពោះខ្លួនឯងពេក ៖ មនុស្សមួយចំនួនដាក់សំពាធខ្លាំងលើខ្លួនឯង ហើយតែងស្តីបន្ទោសចំពោះខ្លួនឯងដែលមិនទាន់សម្រេចបានជោគជ័យតាម ការរំពឹងទុក។
៧. រៀនអភ័យទោស
៨. សំរាកលំហែកាយ៖ ការកំសាន្តមានប្រយោជន៍ទាំងរាងកាយនិងស្មារតី។
ប្រែសម្រួលដោយ សាលារៀន salarean.com
