គន្លឹះ៥យ៉ាងជួយនាំភ័ព្វសំណាងល្អ
បុគ្គលម្នាក់ៗតែងប្រាថ្នាចង់បាននូវសំណាងល្អ និងទ្រព្យសម្បត្តិច្រើន។ គន្លឹះមួយចំនួនខាងក្រោមអាចជួយនាំមកនូវសំណាងដល់មនុស្សគ្រប់រូប មិនមែនជាសំណាងដោយចៃដន្យទេ គឺសំណាងដោយកិច្ចប្រឹងប្រែង៖

១. ឧស្សាហ៍ប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅ
២. សំដែងចំណាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ
៣. សំដែងប្រាប់អ្នកដទៃអំពីចំណូលចិត្តរបស់ខ្លួន និងចែករំលែករឿងចូលចិត្តជាមួយអ្នកដទៃ
៤. បំផុសគំនិតធ្វើកិច្ចការឲ្យកាន់តែប្រសើរឡើងជាលំដាប់ ចូរសួរខ្លួនឯងថា "ធ្វើដូចម្តេចទើបអាចសម្រេចកិច្ចការបានកាន់តែលឿនជាងមុន គុណភាពល្អជាងមុន"
៥. ហ៊ានសាកល្បងគំនិត ឬគម្រោងណាមួយដែលខ្លួនគិតថាផ្តល់ផលកំរៃច្រើន
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
