ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

វិធី​លះ​កង្វល់​

ឆាក​ជីវិត​មនុស្ស​គ្រប់​រូប​តែង​ជួប​ប្រទះ​រឿង​ទុក្ខ​ព្រួយ​កង្វល់ មាន​រូប​ មាន​ទុក្ឋ។ តែ ​សេចក្តី​ទុក្ខ​កង្វល់​មួយ​ចំនួន​មិន​ដែល​កើត​ឡើង​ពិត​ប្រាកដ​ឡើយ​ គឺ​គ្រាន់​តែ​ជា​កង្វល់​ក្នុង​ចិត្ត​ គិត​ច្រើន​ជ្រុល​តែ​ប៉ុណ្ណោះ។ ដើម្បី​លះ​កង្វល់​ គេ​គួរ​អនុវត្ត​ដូច​តទៅ៖

១. ត្រូវ​ដឹង​ថា​រឿង​ភាគ​ច្រើនដែល​យើង​គិត​ព្រួយ​បារម្ភ​​នោះ​មិន​ដែល​កើត​ឡើង​ពិត​ប្រាកដ​ទេ

២. ចូរ​ពិចារណា​មើល​ថា​តើ​ប្រសិន​បើវា​កើត​ឡើង​តើ​​ផល​អាក្រក់​បំផុត​មាន​ត្រឹម​កម្រិត​ណា

៣. ត្រៀម​ចិត្ត​ទទួល​ស្គាល់​និង​ប្រឈម​ជា​មួយ​លទ្ធផល​ទាំង​នោះ

៤. រក​វិធី​កែ​ខៃ​សភាពការណ៍​ និង​ផ្តោត​លើ​ចំនុច​វិជ្ជាមាន

៥. ប្រមែ​ប្រមួល​យក​បទពិសោធន៍​អតីតកាល​ដែល​ធ្លាប់ប្រើ​បាន​ជោគជ័យ​យក​មក​អនុវត្តន៍

៦. ហាត់​គិត​បែប រស់​មួយ​ថ្ងៃ​​ គិត​មួយ​ថ្ងៃ

៧. កុំ​បារម្ភ​ពី​អនាគត​ដែល​មិន​ទាន់​មក​ដល់ ចូរ​គិត​តែ​រឿង​បច្ចុប្បន្ន​បាន​ហើយ

សាលារៀន salarean.com