ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ការ​បរិភោគ​ក្នុង​ពិធី​ផ្លូវការ៖​ សម្ភារៈ​នៅ​លើ​តុ​

នៅ​លើ​តុ​អាហារ​ក្នុងពិធី​ផ្លូវការ​មាន​តែ​ង​មាន​សម ស្លាប​ព្រា កំាបិត និង​កែវ​ទឹក ដែល​គេ​រៀបចំឡើង​ទៅ​តាម​ក្បួន​ខ្នាត។ តើ​កែវ​ទឹក​មួយ​ណា​ជារបស់​យើង មួយ​ណា​ជា​របស់​អ្នក​នៅ​ជាប់​យើង? កែវ​ខាង​ឆ្វេង​ឬ​កែវ​ខាង​ស្តាំ? តើ​គួរ​ប្រើ​សម​ ស្លាបព្រា ឬ​កាំ​បិត​មួយ​ណា​មុន។ ដើម្បី​ងាយ​ស្រួល​ចំណាំ​ ចូរ​សំគាល់​ថា៖



- កែវ​ទឹក​របស់​យើង​គឺ​ស្ថិត​នៅ​ខាង​ស្តាំ

- ចំណែក​ឯ​សម្ភារៈ​សម​ ស្លាប​ព្រា កាំ​បិត និង​សម្ភារៈបរិភោគ​ គឺ​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ

- ចាប់​សម ស្លាប​ព្រា ឬ​កាំបិត​ ពី​ក្រៅ​ចូល​ក្នុង ពោល​គឺ​វត្ថុ​ណា​ដែល​នៅ​ជិត​ដៃ​ជាង​គេ (រាប់​ពី​ក្រៅ​ចូល​ក្នុង) គឺ​កាន់​ប្រើ​មុន​គេ

- ចំពោះ​ការ​បរិភោគ​ទឹក ឬ​ភេសជ្ជៈ គេ​តែ​ង​ចាក់​ប្រមាណ​ជា ៧៥%​ នៃ​ចំណុះ​កែវ​តែ​ប៉ុណ្ណោះ

- ចំណែក​ឯការ​បរិភោគទឹក​ឬ​ភេសជ្ជៈ​ទៀត​សោត​ គេ​បរិភោគ​តែ​កម្រិត​ល្ម​ម​តែ​ប៉ុណ្ណោះ លៃ​យ៉ាង​ណា​កុំ​ឲ្យ​ បាត​កែវ​បះ​ឡើង​លើ​។ ពេល​បរិភោគ​រួច នឹង​មាន​គេ​ចាក់​បន្ថែម​ឲ្យ​គ្រប់ ៧៥%​ វិញ។​

សាលារៀន salarean.com