រឿងជ្រូកពពែនិងចៀម
គេដាក់ ពពែ ចៀមនិងជ្រូកយ៉ាងធាត់ជាមួយគ្នាក្នុងរទេះនាំយកទៅ ឯបុណ្យតាំងវត្ថុ។ វាមិនមែនទៅលេងទេ គឺគេយកវាទំាងបីទៅលក់។ នៅ តាមផ្លូវជ្រូកស្រែកខ្លាំងពេក ដូចគេបំរុងនឹងចាក់កវាឥឡូវ ហ្នឹង។ សម្រែកវាធ្វើឲអ្នកទាំងពួងថ្លង់ស្ទើរបែកត្រចៀក។ សត្វ ដទៃដែលជាសត្វស្លូតងឿងឆ្ងល់នឹងជ្រូកដែលស្រែកហៅឲគេជួយ ហើយគេ សម្លឹងមើលមិនឃើញអ្វីគួរឲខ្លាចសោះ។
អ្នករទេះសួរជ្រូកថាៈ “វាថីបានជាឯងស្រែកខ្លាំងម្ល៉េះ?
អាឯងធ្វើឲគេថ្លង់គ្រប់គ្នា អាឯងមិនស្ងៀមទេឬ? អាឯងត្រូវ រៀនស្ងៀមរៀនអត់ទ្រាំដូចគេទាំងពីរនាក់នេះ ឯងមើលចៀមវាគ្មានថា អ្វីមួយម៉ាត់សោះ វាស្លូតណាស់"។ ជ្រូកឆ្លើយថាៈ “អាហ្នឹងវាភ្លើ បើវាដឹងការណ៍វាដូចខ្ញុំ នោះវាស្រែកបែកបំពង់កជាងខ្ញុំទៅ ទៀត ហើយអាមួយនោះទៀតប្រហែលជាស្រែកបែកក្បាលផងមិនដឹងៈ ពពែដឹង ថាគេយកវាទៅរឹតទឹកដោះ ចៀមកាត់យករោម ដែលខ្ញុំថាដូច្នេះ មិន ដឹងជាត្រូវឬមិនត្រូវទេ ប៉ុន្តែប្រហែលជាត្រូវ ចំណែកខាងខ្ញុំ សម្រាប់គេស៊ី សេចក្តីស្លាប់របស់ខ្ញុំទៀងណាស់ ខ្ញុំសូមលាហើយ លា នេះគឺលាឈប់ខានជួបដំបូលនិងទ្រង់ដែលខ្ញុំធ្លាប់ជ្រក”។
ជ្រូកចេះនិយាយដូចមនុស្សមានប្រាជ្ញា តែសំដីហ្នឹងមានប្រយោជន៍ អ្វី? បើសេចក្តីស្លាប់ទៀងហើយ ស្រែកថ្ងូរនិងភ័យក៏មិនអាចផ្លាស់ ប្តូរវាសនាបានឡើយ។
(ដកស្រង់ចេញពី ទស្សនាវដ្តីកម្ពុជសូរិយា លោក ផេង ជ្រីវ អ្នកប្រែរៀបរៀង)
