រឿងក្តាន់និងទំពាំងបាយជូរ
ក្តាន់មួយ ត្រូវអ្នកប្រមាញ់ដេញរត់ទៅជ្រកពួននឹងដើមទំពាំងបាយជូរ។ អំណាច ទំពាំងបាយជូរមានស្លឹកលូតលាស់វែងបិទបាំង ក្តាន់បានរួចជីវិត ដោយសារ។ ពួកព្រានស្មានថា ឆ្កែរកដានមិនឃើញ ក៏ហៅឆ្កែឲត្រឡប់ មកវិញ។ លុះបានរួចពីគ្រោះថ្នាក់ក្តាន់ស៊ីទំពាំងបាយជូរ ដែលជា អ្នកធ្វើសេចក្តីល្អដល់ខ្លួនពីលើកមុន ទាល់តែអស់រលីង នេះគឺជា សេចក្តីអកតញ្ញូពេញទី មិនយូរប៉ុន្មាន គេឃើញព្រានត្រឡប់មកវិញ ហើយដេញម្តងទៀត សត្វនោះ គ្មានទីជម្រក ក៏ដល់នូវក្តីវិនាស។
រឿងនេះជាគតិដល់អ្នកដែលបំផ្លិចបំផ្លាញទីកន្លែងដែលខ្លួនបានជ្រកហើយ។
(ដកស្រង់ចេញពី ទស្សនាវដ្តីកម្ពុជសូរិយា លោក ផេង ជ្រីវ អ្នកប្រែរៀបចំ)
