លេស៥យ៉ាងដែលនាំឲ្យអ្នកខ្ចិលសន្សំប្រាក់
បើយើងតាំងចិត្តធ្វើអ្វីមួយពិតប្រាកដ យើងពិតជាអាចធ្វើបាន។ តើបើយើងមិនតាំងចិត្តធ្វើហើយ ទោះកិច្ចការស្រួលធ្វើប៉ុណ្ណាក៏យើងធ្វើទៅមិនរួចដែរ។ ខាងក្រោមនេះគឺជាលេសមួយចំនួនដែលមនុស្សទូទៅច្រើនយកមកសំអាងថា ខ្លួនមិនទាន់អាចសន្សំប្រាក់បានទេព្រោះមូលហេតុនេះ ឬមូលហេតុនោះ។
១. ខ្ញុំគ្មានប្រាក់គ្រប់គ្រាន់សម្រាប់សន្សំទេ
២. សន្សំបានប្រយោជន៍អ្វីបើបានការប្រាក់ទាបសឹងអីហ្នឹង
៣. ខ្ញុំជំពាក់គេច្រើនណាស់ គ្មានប្រាក់ទុកសន្សំទេ
៤. ចាំឡើងប្រាក់ខែច្រើនជាងនេះចាំចាប់ផ្តើមសន្សំ
៥. ទោះបីសន្សំក៏មិនជាបានប្រាក់ច្រើនលើសនេះប៉ុន្មានផង
ទោះបីជាមានឬគ្មានបញ្ហាខាងលើក៏ដោយ អ្នកនៅតែអាចឆ្លៀតសន្សំប្រាក់បានជានិច្ច កិច្ចការនេះទាមទារនូវចិត្តអំណត់ និងតាំងចិត្តធ្វើយ៉ាងពិតប្រាកដ។
សាលារៀន salarean.com
