រូបភាពទាំងពីរនេះ មួយណាខឹង មួយណាធម្មតា?

បើយើងអង្គុយសំលឹងមើលរូបភាពនេះ នោះយើងនឹងមើលឃើញថាមុខខឹងស្ថិតនៅខាងឆ្វេង ចំណែកឯមុខធម្មតាស្ថិតនៅខាងស្តាំ។ ឥឡូវនេះចូរដើរចេញឲ្យបានចំងាយប្រហែល ៣ ម៉ែត្ររួចសំលឹងមកមុខទាំង ២ នេះម្តងទៀត តើមុខមួយណាខឹងមុខមួយណាធម្មតា? ប្រាកដណាស់ គឺមុខធម្មតាប្រែមកនៅខាងឆ្វេងវិញ ចំណែកឯមុខខឹងប្រែទៅនៅខាងស្តាំវិញ។ មូលហេតុគឺរូបភាពនេះមានកម្រិតហ្រ្វេកង់ប្រែប្រួលទៅតាមចំងាយ។ ពេលភ្នែកមើលនៅចំងាយជិត គឺឃើញរូបភាពមួយបែប ពេលមើលនៅចំងាយឆ្ងាយ គឺឃើញរូបភាពមួយបែបទៀត។
សាលារៀន salarean.com
